១.អង្គុយខិសឥរិយាបថ ៖ ឥរិយាបថអង្គុយ ដែលសមស្របបំផុត នៅពេលប្រើប្រាស់កុំព្យូទ័រគឺ ត្រូវអង្គុយត្រងខ្នង អេក្រង់កុំព្យូទ័រ ស្ថិតនៅត្រង់ទីតាំងក្រសែភ្នែក អាចមើលឃើញច្បាស់ដោយពុំចាំបាច់ឳន។២.ញាំបណ្តើរ ប្រើកុំព្យូទ័របណ្តើរ ៖ កម្ទេចនំ និងទឹកមាត់ ដែលខ្ទាតទៅប្រឡាក់ និងKeyboard រួចយកកាន់ចំណីរទទួលទាននោះ ធ្វើអោយឆ្លងមេរោគទៅក្នុងក្រពះបាន។
៣.ពន្លឺចាំងខ្លាំងពេក ៖ ពន្លឺដែលចាំងចេញពីអេក្រង់ កុំព្យូទ័រ ប៉ះពាល់ដល់ភ្នែកបណ្តាលអោយ សាច់ដុំភ្នែកត្រូវធ្វើការខ្លាំង ហើយយូៗទៅអាចកើតជម្ងឺភ្នែកឡើងបាយ។
៤.ឈ្ងោកមុខទៅជិតកុំព្យូទ័រពេក ៖ រយៈចំងាយពីផ្ទៃមុខអេក្រង់កុំព្យូទ័រ ដែលសមស្របបំផុតនោះគឺស្ថិតនៅចន្លោះ 50 ទៅ 60 ស.ម។ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តឈ្ងោកមុខទៅជិតកុំព្យូទ័រណាស់ ដែលធ្វើអោយសរសៃប្រសាទ ទទួលនូវពន្លឺខ្លាំងដែលអាចធ្វើអោយ វិលមុខ ភ្នែកឡើងបាយ, ហើយសិនជាធ្ងន់ធ្ងរនោះ អាចបណ្តាលអោយពិការភ្នែក និងធ្វើអោយស្បែកមុខឆាប់ចាស់ជ្រីវជ្រួញ មុនវ័យទៀតផង។
៥.អង្គុយយូពេក ៖ ធ្វើអោយសាច់ដុំមិនផ្លាស់ប្តូរ ឥរិយាបថបាន នាំឲ្យសរសៃឈាមរួមតូច ស្ទះសរសៃឈាម កើតជម្ងឺ រលាកក្រពះ តឺងសាច់ដុំ និងប្រកាំង។ ដូចនេះ រៀងរាល់មួយម៉ោងម្តងអ្នកត្រូវ ងើបចេញពីតុរសម្រាកប្រហែឡជា 5 នាទីទើបប្រសើរ។
៦.ដាក់ Keyboard ខុសទីតាំង ៖ គួរដាក់ Keyboard អោយនៅទីតាំងបានត្រឹមត្រូវ និងសមស្រប ដើម្បីងាយដាក់ដៃលើតុ ហើយមិនត្រូវប្រើដៃចុច Keyboard ខ្លាំងពេកទេ ព្រោះយូៗទៅអាចធ្វើអោយស្ពឹកដៃ និងឆាប់ខូចទៀតផង។ ចំណែកតុ អង្គុយវិញ គួជ្រើសរើសប្រភេទកៅអីមានដៃ បើមិនដូចច្នោះទេ ដៃ និងត្រូវប្រឹងដែលជាហេតុ នាំអោយកើតមានអការៈ ឈឺ ស្មារ ម្រាមដៃ និងខ្នងផងដែរ។
Source: http://learn4khmer.wordpress.com