គ្រឿងផ្សំ
- មាន់ស្រែ → ១ ក្បាល (ទំងន់ ១ គីឡូក្រាម)
- ជីវ៉ាន់ស៊ុយ → ៥ ដើម
- អំបិលម៉ត់ → ១ ស្លាបព្រាកាហ្វ
- គល់ស្លឹកគ្រៃដំបំបែក → ៤ គល់
- ខ្ទឹមស → ៥ កំពិស
- ម្រេចគ្រាប់ → ១០គ្រាប់
- ទឹកត្រី
វិធីចំអិន
- បុកល្អិតច្របល់ មើមខ្ទឹម, ឬសជីវ៉ាន់ស៊ុយ, ម្រេច, អំបិល ទុកប្រើប្រាស់ជាគ្រឿង
- លាងស្អាត មាន់, យកចេញ គ្រឿងក្នុង
- ប្រឡាក់គ្រឿង មាន់ ជាមួយគ្រឿង ដែលបានបុកហើយ
- លាយជាមួយទឹកត្រីអោយសព្វទាំងក្នុងទាំងក្រៅ
- ឆ្មូលញ៉ុកគល់ស្លឹកគ្រៃ ទៅក្នុងខ្លួនមាន់
- ដេរភ្ជិត គូថមាន់
- ដោតមាន់ នៅចុងឈើម្ខាង, ចុងឈើម្ខាងទៀត ដោតទៅដី
- ដាក់ចានគោម លើដី នៅចំពីក្រោមមាន់
- គ្របពីលើមាន់ ដោយសំបកប៉ោត
- គរចំបើងលើសំបកប៉ោត អោយលិចកប់ប៉ោត
- ដុតឆេះទ្រលោម ចំបើង ដែលបានគ្របលិចប៉ោត
- ដុត ពី ១៥ ទៅ ២០នាទី
- លើកចេញ សំបកប៉ោត
- ដាក់មាន់ឆ្អិនផុយ ទៅលើចានគោម សំរាប់ញ៉ាំ តាមឆ្ងាញ់