គ្រឿងផ្សំ
- បង្គាស្ងោរ → ១០ ក្បាល
- ត្រួយស្លឹកស្អំ → ១ ចាន
- ស៊ុតមាន់ → ១ គ្រាប់
- កាពិដុត → ២ ស្លាបព្រា
- ខ្ទឹមស → ១២ កំពឹស
- បង្គាស្ងួត (ម៉ត់) → ១ ស្លាបព្រា
- ទឹកត្រី → ១/២ ស្លាបព្រា
- ស្ករ → ១ ស្លាបព្រា
- ទឹកក្រូចឆ្មារ → ២ ស្លាបព្រា
- ម្ទេសខ្មាំង → ១២ គ្រាប់
- ម្សៅស៊ុបខ្នរ → ១ ស្លាបព្រាកាហ្វេ
- ប្រេងឆា
វិធីចំអិន
- បក សំបកបង្គាស្ងោរ កាត់ចេញ ក្បាល និង កន្ទុយបង្គា
- គោះពងមាន់ ដាក់ចាន កូរវឹកជាមួយស្អំ
- ចាក់ប្រេងដាក់ខ្ទះ លើចង្ក្រាន ទុកអោយក្ដៅខ្លាំង
- ដាក់ពុម្ព (បើមាន) ចាក់ចូលពុម្ភ ស្លឹកស្អំលាយពងមាន់
- បន្ថែម ៥ បង្គា លើផ្ទៃ នៃមួយដុំ (១០ បង្គា សំរាប់ ២ ដុំ)
- បុកម៉ត់ច្របល់ កាពិ, ខ្ទឹមស, ម្ទេសខ្មាំង
- កូរច្របល់ បង្គាស្ងួត, ទឹកត្រី, ស្ករ, ទឹកក្រូចឆ្មារ, ម្សៅស៊ុបខ្នរ
- រៀបដាក់ចាន ញ៉ាំតាមតំរូវការ ៕
ដំណកស្រង់ពី http://women.open.org.kh/