*គ្រឿងផ្សំ
- សាច់ជ្រូកចំឡក (ហាន់ទទឹង) → ១ កូនចាន
- ខ្ទឹមចិញ្ច្រាំ → ១/៤ កូនចាន
- ទឹកត្រី → ៣ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ → ៣ ស្លាបព្រាបាយ
- ម្ទេសចិញ្ច្រាំ → ១.៥ ស្លាបព្រាបាយ
- ស្ករស → ១ ស្លាបព្រាបាយ
- ការ៉ុតហាន់ជាសរសៃ → ១/៤ កូនចាន
- ស្ពៃក្ដោបហាន់ជាសរសៃ → ១/៤ កូនចាន
- ម្សៅស៊ុបខ្ទរ → ១ ស្លាបព្រាកាហ្វេ
*វិធីចំអិន
- ដាក់រាយជាទ្រនាប់ សរសៃការ៉ុត និង សរសៃស្ពៃក្ដោប ក្នុងចាន
- ស្រុសឆ្អិនល្មម សាច់ជ្រូក
- ដាក់ សាច់ជ្រូកឆ្អិនល្មមនោះ ក្នុងចាន ដែលមានសរសៃការ៉ុត និង សរសៃស្ពៃក្ដោប ជាទ្រនាប់
- កូរចូលគ្នា ខ្ទឹមស ទឹកត្រី ស្ករស ទឹកក្រូចឆ្មារ ម្ទេស និង ម្សៅស៊ុបខ្នរ ដើម្បីធ្វើជាទឹកញាំ។
- ចាក់ស្រោច ទឹកញាំ លើសាច់ជ្រូក ដែលបានរៀបចំទុក
- ញ៉ាំបានភ្លាម ដោយឆ្ងាញ់ពិសា៕
ដំណកស្រង់ពី http://women.open.org.kh/km/lemon_rawmeat