៙ គ្រឿងស្ល
សាច់ភ្លៅគោ ២ ខាំ, ខ្ទិះ ២ វែកសម្ល, ដំឡូងបារាំង ២ មើម, ខ្ទឹមក្រហម ៤ មើម, គ្រាប់ឈូកក្រៀម ១០ គ្រាប់, ស្ករត្នោត ២ ស្លាបព្រាបាយ, ស្ករ.ស ១ ស្លាបព្រាបាយ, ទឹកត្រី ២ ស្លាបព្រាបាយ, អម្ពិលទុំ ២ ស្លាបព្រាបាយ, ទឹកខ្មេះ ១ ស្លាបព្រាបាយ ។
៙ គ្រឿងផ្សំ
មើមខ្ទឹមក្រហមដុត ៥ មើម, ម្ទេសក្រៀមដុត ១០ គ្រាប់, ហាន់គល់ស្លឹកគ្រៃ ២ គល់, រំដេងដុត ៣ ចំណិត, ខ្ទឹមសដុត ១៥ កំពឹស, កាពិដុត ១ ស្លាបព្រាបាយ, ផ្កាចាព្លូលីង ៣ ផ្កា, ប្រេងឆា, ផ្លែក្រវាញលីង ៥ ផ្លែ, ស្លឹកក្រវាញ ៥ សន្លឹក ។
៙ វិធីធ្វើ
១. បុកគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យល្អិត រួចយកគ្រឿងបុកនោះទៅលីងជាមួយប្រេងឆា ឲ្យចេញក្លិនឈ្ងុយ ។
២. លាងគ្រាប់ឈូកឲ្យស្អាត រួចត្រាំក្នុងទឹកស្អាត ១០ នាទី រហូតដល់ទន់ បន្ទាប់មកយកទៅស្ងោរ ១០ នាទី រហូតដល់ឆ្អិន ។
៣. ចិតសម្បកមើមដំឡូងបារាំង រួចត្រាំជាមួយទឹកលាយអំបិលការពារសាច់ប្រែពណ៌ខ្មៅ ។ បន្ទាប់មកបកសម្បកមើមខ្ទឹមក្រហម ទើបយកទៅស្ងោរជាមួយមើមដំឡូងបារាំងរហូតដល់ឆ្អិន ។ ហាន់មើមដំឡូងបារាំងជាដុំៗ ចំណែកខ្ទឹមក្រហមចិតជា ៨ ចំណិតដូចជាផ្កាចន្ទន៍ ។
៤. ចាក់ខ្ទិះដាក់ឆ្នាំងកម្ដៅភ្លើងតិចៗរង់ចាំដល់ពុះ បន្ទាប់មកបង់សាច់ ដែលបានត្រៀមទុករង់ចាំរហូតដល់ឆ្អិនផុយ រួចហើយចាក់គ្រឿងផ្សំទៅក្នុងឆ្នាំង ប្រើវែកកូររហូតដល់គ្រឿងឡើងខាប់ ទើបដាក់ទឹកត្រី ស្ករស ស្ករត្នោត អម្ពិលទុំ ហើយភ្លក្សរសជាតិ ។
បង់ដំឡូងបារាំង និងខ្ទឹមក្រហមដែលត្រៀមទុក ទើបបង់គ្រាប់ឈូកដែលស្ងារឆ្អិន ហើយបន្ដកូរឲ្យសព្វមួយស្របក់ ទើបលើកចុះទុកជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=883:2011-01-24-03-22-40&catid=37:how-to-cook-food&Itemid=56
:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:
Next Post
Newer Post Previous Post
Older Post
Newer Post Previous Post
Older Post
Subscribe to:
Post Comments (Atom)
Topics by Categories
- ការថែទាំកុមារ (23)
- ចំណេះដឹងទូទៅ (43)
- ចោរលួច ឬប្លន់ ចាប់មិនទាន់ ចុចត្រង់នេះ (1)
- តារាខ្មែរ (4)
- តារាអន្តរជាតិ (3)
- បចេ្ចកវិទ្យា (IT) (6)
- ប្រវត្តិទីកន្លែង (1)
- ព័ត៌មានសេដ្ឋកិច្ច (5)
- ព្រះពុទ្ឋ និងព្រះធម៌ (7)
- វិធីធ្វើម្ហូបខ្មែរ (34)
- សម្ផស្ស (30)
- សុខភាពបុរសស្រី្ត (3)
- សុខភាពផ្លូវភេទ (52)
- ស្ថានភាពស្រុកខ្មែរ (6)
- អាហារ (23)
- អ្នកនិពន្ឋខ្មែរ (1)