៙ គ្រឿងផ្សំ
ពោះវៀនជ្រូក (ពោះវៀនធំស្ងោរឆ្អិន) ៤០០ ក្រាម, ឈាមមាន់ ១ ដុំ, ស្ពៃជូរ ១៥០ ក្រាម, ខ្ទឹមស ៤ កំពឹស (ហាន់ជាបន្ទះ), ដើមខ្ទឹមប្រភេទស្លឹកសំប៉ែត ១ ដើម (ហាន់ជាកង់ៗបញ្ឆិត), ទឹកស៊ុប ៣ កែវ និងខ្លាញ់ ៣ ស្លាបព្រាបាយ ។
៙ គ្រឿងផ្សំរសជាតិ
១. ម្រេចគ្រាប់ ២ ស្លាបព្រាបាយ, ទឹកសៀងរសជាតិហឹរ ២ ស្លាបព្រាបាយ, ស្រា ២ ស្លាបព្រាបាយ និងទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ ។
២. ស្ករ ១ ស្លាបព្រាកាហ្វេ, អំបិលបន្ដិចបន្តួច, ម្រេចម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ, និងទឹកម្សៅឆាបន្តិចបន្តួច ។
៙ វិធីធ្វើ
១. កាត់ពោះវៀនជ្រូកជាកង់ៗ លាយឈាមមាន់ឲ្យស្អាត និងពុះជាដុំៗ ។
២. ហាន់ស្ពៃជូរជាបន្ទះ លាងទឹក និងដាក់ត្រាំក្នុងទឹកមួយសន្ទុះ ដើម្បីកាត់បន្ថយជាតិប្រៃ ទើបស្រង់ចេញទុកប្រើការ ។
៣. ដាក់ខ្លាញ់ក្នុងឆ្នាំង និងបំពងខ្ទឹមស ម្រេចគ្រាប់ រួចហើយចាក់គ្រឿងផ្សំរសជាតិ(១) ចូលឆាត្រឡប់មួយស្របក់ ទើបចាក់ទឹកស៊ុបដាក់ឈាមមាន់, ពោះវៀនជ្រូក និងស្ពៃជូរចូលស្ងោរដោយប្រើភ្លើងតិចៗ ស្ងោររំងាស់រយៈពេលពី ១៥-២០ នាទី ។
៤. បន្ទាប់មកចាក់គ្រឿងផ្សំរសជាតិ (២) ចូល និងដាក់មើមខ្ទឹមរួចស្ងោររំងាស់រយៈពេល ៣ នាទី ទើបដួសដាក់ចានទុកជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1008:2011-02-22-03-54-49&catid=37:how-to-cook-food&Itemid=56
:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:
Next Post
Newer Post Previous Post
Older Post
Newer Post Previous Post
Older Post
Subscribe to:
Post Comments (Atom)
Topics by Categories
- ការថែទាំកុមារ (23)
- ចំណេះដឹងទូទៅ (43)
- ចោរលួច ឬប្លន់ ចាប់មិនទាន់ ចុចត្រង់នេះ (1)
- តារាខ្មែរ (4)
- តារាអន្តរជាតិ (3)
- បចេ្ចកវិទ្យា (IT) (6)
- ប្រវត្តិទីកន្លែង (1)
- ព័ត៌មានសេដ្ឋកិច្ច (5)
- ព្រះពុទ្ឋ និងព្រះធម៌ (7)
- វិធីធ្វើម្ហូបខ្មែរ (34)
- សម្ផស្ស (30)
- សុខភាពបុរសស្រី្ត (3)
- សុខភាពផ្លូវភេទ (52)
- ស្ថានភាពស្រុកខ្មែរ (6)
- អាហារ (23)
- អ្នកនិពន្ឋខ្មែរ (1)