ក្តាម​សក​បំពង​គ្រឿង​

៙ គ្រឿងផ្សំ​
- ក្តាម​សក ២ ក្បាល​
- ម្សៅ​បំពង ១ កញ្ចប់​
- គ្រឿង​បុក (​ស្លឹកគ្រៃ​, រំដេង​, ខ្ទឹមស​, រមៀត​, ម្ទេស​) ២ ស្លាបព្រា​បាយ​
- ម្ទេសដៃនាង ៤-៥ គ្រាប់​
- ស្លឹក​ក្រូចសើច​ហាន់​ឆ្មារៗ ៣-៤ សន្លឹក​
- ម្ទេស​បោក​ហាន់​ចំណិត​ឆ្មារៗ ២-៣ គ្រាប់​
- ត្រប់ពុតលំញង ១ ចានចង្កឹះ​
- ជីរនាងវង ១ ចានចង្កឹះ​
- ក្បាល​ខ្ទិះដូង ២-៣ ចានចង្កឹះ​
- ទឹកស្អាត កន្លះ​ចានចង្កឹះ​
- ម្សៅ​ស៊ុប​ខ្នរ ១ ស្លាបព្រា​បាយ​
- ស្ករត្នោត ១ ស្លាបព្រា​បាយ​
- ប្រេងឆា ឬ​ខ្លាញ់ សម្រាប់​បំពង ។​
៙ វិធី​ធ្វើ​
១. លាយ​ម្សៅ​បំពង​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ លៃ​ឲ្យ​ល្មម​នឹង​ក្តាម​បន្ទាប់មក​យក​ក្តាម​សក​ជ្រលក់​ជាមួយ​ម្សៅ​បំពង​ដែល​ លាយ​រួច ហើយ​យកទៅ​បំពង​រហូត​ស្រួយ​ដួស​ដាក់​ចាន​ទុក​មួយ​ឡែក ។​
២. ចាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ រួច​ឆា​គ្រឿង​ដែល​បុក​រួច រួមជាមួយ​ក្បាលខ្ទិះ​រហូត​ឈ្ងុយ សឹម​ដាក់​ត្រប់ពុតលំញង​ម្ទេសដៃនាង និង​ម្ទេស​ប្លោក ហើយ​បន្ថែម​ទឹក​បន្តិច ដើម្បី​កុំ​ឲ្យ​គ្រឿង​ស្ងួត​ពេក ។​
៣. ឆា​ត្រឡប់​ចុះឡើង​រហូត​ទឹកគ្រឿង​ខាប់ រួច​បន្ថែម​រសជាតិ ដោយ​ទឹកត្រី​, ម្សៅ​ស៊ុប​ខ្នរ និង​ស្ករត្នោត ហើយ​ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត ។ ចុងក្រោយ​បិទ​ភ្លើង​ដាក់​ជីរនាងវង​កូរ​ឲ្យ​ចូលគ្នា រួច​ស្រោច​លើ​ក្តាម​សក​បំពង​ដែល​ត្រៀម​ទុក ជាការ​ស្រេច ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1001:2011-02-21-02-41-21&catid=37:how-to-cook-food&Itemid=56

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post