វិធីការពារស្បែកមិន​ឲ្យ​មាន​សង្វារ​ពោះ

សុភាព​ស្រ្តី​ទាំងឡាយ​ភាគ​ច្រើន​តែង​តែ​ខ្វល់​ខ្វាយ​បំផុត​អំពី​ស្នាម​ ជ្រីវជ្រួញ​ រោគ​មុន​មុខ រោគ​របក​ស្បែក មុខ​ឡើង​អាចម៍ រុយ រួមទាំង​បញ្ហា​ស្បែក​ឡើង​សង្វារ ដែល​ធ្វើ​ឲ្យ​សុភាព​ស្រ្តី បាត់​បង់​នូវ​ទំនុក ចិត្ត លើ​ខ្លួន​ឯង​ផង​ដែរ។
ស្បែក​ឡើង​សង្វារ​វា​កើត​ចេញ​ពីស្បែក​ដែល​មាន​ការពន្យារ​ខ្លួន​ ខុស​ធម្មតា​និង​មាន​រយៈ​ពេល​ជាប់តៗគ្នា​យ៉ាង​យូរ។ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កើត​នូវ​ស្ថាន​ភាព​ស្បែក​ប្រេះ​បែក​ឬ​ក៏ អាច​កើត​ចេញ​នូវ​ស្នាម​សង្វារ​ដែល​ភាគ​ច្រើន អាការៈ​បែប​នេះ​កើត​មាន​ទៅ​លើ​អ្នក​ដែលមាន​រោគ​ធាត់​និង​មាន​អាការៈ​ហើម​ទឹក ​ ស្រ្តី​មាន​គភ៌​រួមទាំង​មនុស្ស​ដែល​ប្រើប្រាស់​ថ្នាំ​ក្នុង​ក្រុម​Steroids ជាប់ ជា​ប្រចាំ​។
បញ្ហា​ស្បែក​ឡើង​ស្នាម​សង្វារនេះ​គេមិន​អាច​ព្យាបាល​ឲ្យ​ជា​ដាច់ ​បាន​នោះ​ទេ​ក៏ប៉ុន្តែ​គេ​អាច​ព្យាបាល​ការពារ​និង​កាត់​បន្ថយ​អាការៈ​ស្នាម​ សង្វារ​នេះ​ឲ្យ​ចុះ​តិច​ទៅ​វិញ​បាន គឺ​អាច​យក​អំពិល​ទុំ​មក​ត្រដុស​និង​សំអាត​នៅ​ត្រង់បរិវេណ​ស្បែក​ឡើង​សង្វារ​ ឲ្យ​បាន​រាល់​ថ្ងៃ​ ព្រោះ​វាជួយ​កំចាត់​នូវ​កោសិកា​ដែល​ងាប់​ទៅ​ហើយ​នោះ​ឲ្យជ្រុះ​ចេញ​ព្រមទាំង​ ជួយ​លុបបំបាត់​ស្នាម​ខ្មៅ​និង​ស្នាម​ស្បែក​សង្វារ​នោះ​ឲ្យ​ថយ​ចុះ​តិច​ទៅ​ វិញបាន។
វិធីការពារ​ស្បែក​ឡើង​សង្វារ​គឺត្រូវ​ឧស្សាហ៍​លាប​វីតាមីន​E​ឲ្យ​បាន​រាល់​ ថ្ងៃ​ ជា​ពិសេសស្រ្តី​មានផ្ទៃ​ពោះ ព្រោះ​វីតាមីន E  វា ជួយ​បង្កើត​ខលឡាជែន​នៅ​ត្រង់​ស្បែក​បាន​ព្រម​ទាំង​ជួយ​បំប៉ន​ស្បែក​ឲ្យ​មាន​ សំណើម។ ម្យ៉ាង​ទៀត​ជួយ​ការពារ​ស្នាម​ជ្រីវជ្រួញ​ថែម​ទាំង​ជួយ​ព្យាបាល​ស្នាម​ជាំ​ ខ្មៅ​និង​សរសៃឈាម​វៀចប៉ោង​បាន​ផងដែរ៕​

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post