អាថ៌​កំបាំង​រក្សា​ស្បែក

ជាទូទៅ ​លក្ខណៈ​ស្បែក​របស់​មនុស្ស​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ ខ្លះមាន​ស្បែក​ស្ងួត ខ្លះមាន​ស្បែក​ខ្លាញ់​ និង​ខ្លះ​ទៀត​មាន​ស្បែក​ធម្មតា​។ ដូច្នេះ​ចំពោះ​ការ​ថែ​បំប៉ន​ស្បែក​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ដែរ ហើយ​ខាង​ក្រោម​នេះគឺ​ជា​វិធី​ក្នុង​ការ​ថែ​រក្សា​ស្បែក​នីមួយៗ៖
-​ស្បែកមុខ​​ធម្មតាៈ មនុស្ស​មួយ​ភាគ​ធំ​ដែល​មាន​ស្បែក​មុខ​ធម្មតា គឺ​ច្រើន​មាន​ជាតិ​ខ្លាញ់​ស្រោប​ស្តើង​ៗ​នៅ​លើ​បរិវេណ​ស្បែក​ថ្ងាស និង​ច្រមុះ​ ហើយ​មាន​បរិមាណ​ច្រើន​ជាង​នៅ​ត្រង់​ថ្ពាល់។ ស្រប​ពេល​គ្នា​នោះ​ដែរ​ស្បែក​នៅ​ត្រង់​ជុំ​វិញ​កែវ​ភ្នែក​និង​ត្រង់​ចំណែក​ ថ្ពាល់​ចុះ​មក​ដល់​.ក​ហាក់​មាន​សភាព​ស្ងួត​ជាង​បរិវេណ​ដទៃ​ទៀត។ ចំពោះ​ការ​មើល​ថែទាំ​សំអាត​គឺគួរ​លុប​លាង​ផ្ទៃ​មុខ​ដោយ​សាប៊ូ​ខ្សោយ​ៗ ហើយ​ក៏​មិន​គួរ​ប្រើ​ឡូសិន​ដែល​មាន​ចំណែក​ផ្សំ​ពី​អាល់​កុល ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ក្លាយ​ទៅ​ជា​ក្រៀម​ស្ងួត​បាន។ រីឯ​ការ​ប្រើ​ប្រាស់​ម៉យ​ជឺរ៉ាយ​សឺវិញ​គួរ​លាប​តែ​ចំពោះ​បរិវេណ​ថ្ពាល់​និង​ ស្បែក​នៅ​ជុំវិញ​ភ្នែក​ ដើម្បី​ការពារ​ការ​កើត​ស្នាម​ជ្រីវជ្រួញ។
-​ស្បែក​មុខ​ខ្លាញ់ៈ សំរាប់​ស្បែក​មុខ​ប្រភេទ​នេះ​ច្រើន​ឡើង​ខ្លាញ់​នៅ​ត្រង់​ថ្ងាស ចង្កា និង​ច្រមុះ ហើយ​ស្បែក​ប្រភេទ​នេះ​ក៏​មិន​ងាយ​កើត​​មាន​ស្នាម​ជ្រីវ​ជ្រួញ​ជាង​អ្នក​មាន​ ស្បែក​ស្ងួត​ផង​ដែរ និង​ការ​សំអាត​ស្បែក​ក៏​មាន​លក្ខណៈ​ពិបាក​ជាង​ទៀត​ផង ពី​ព្រោះ​មាន​ហេតុ​ផលថា ខ្លាញ់​ពី​ក្រពេញ​ខ្លាញ់​ធ្វើការ​ខុស​ធម្មតា។ ការ​ធ្វើ​ការ​សំអាត​គួរ​ជ្រើស​រើស​ប្រើ​សាប៊ូ​ខ្សោយៗ ឬក៏​ប្រើ​ជេល​ថ្លាៗលុប​លាង​មុខ​ តែហាម​ប្រើ​ញឹក​ញាប់​ពេក។ ក្នុង​ករណី​ដែល​ស្បែក​មុខ​ឡើង​ខ្លាញ់​ខ្លាំង​ពេក គួរ​ប្រើ​ក្រដាស​អនាម័យ​ផ្តិត​សំអាត​ជំនួស។ ចំពោះ​គ្រឿង​សំអាង​វិញ​គួរ​ប្រើ​ប្រភេទ Oil-Free ដើម្បី​ការពារ​កុំ​ឲ្យ​ផ្ទៃ​មុខ​មើល​ឃើញ​ឡើង​ខ្លាញ់​ខ្លាំង​ពេក។
-ស្បែក​មុខ​ស្ងួតៈ សំរាប់​អ្នក​មាន​លក្ខណៈ​ស្បែក​មុខ​បែប​នេះ​ងាយ​នឹង​ប្រឈម​កើត​ស្នាម​ ជ្រីវជ្រួញ​ជាង​ប្រភេទ​ស្បែក​ដទៃទៀត ដោយ​សារតែមិន​អាច​រក្សា​ទុ​ក​នូវ​ភាព​សំណើម​បាន។ ចំពោះ​ការ​ថែទាំ​ដែល​ត្រឹម​ត្រូវ​គួរ​លុប​លាង​មុខ​នៅ​ពេល​ព្រឹក​ដោយ​ប្រើ​ ទឹក​ទទេ ​នៅ​ពេល​ល្ងាច​ដែល​ត្រូវ​លាង​​គ្រឿង​សំអាង​ចេញ​នោះ​ គួរ​ជ្រើស​រើស​ប្រើ​ក្រែម​លាង​មុខ​ដែល​មាន​ចំណែកផ្សំ​របស់​ម៉យ​ជឺ​រ៉ាយសឺ។ នៅ​មុន​ពេល​ចូល​ដំណេក​គួរ​​ប្រើក្រែម​បំប៉ន​ស្បែក​ដើម្បី​ជួយ​បង្កើន​ភាព​ សំណើម​ដល់​ស្បែក​មុខ។ ប៉ុន្តែ​ចំណុច​ល្អ​របស់​អ្នក​មាន​ស្បែក​​មុខ​ស្ងួត គឺ​រន្ធ​រោម​ច្រើន​មើល​ឃើញ​រាប​ហាប់​ស្មើ​ ហើយ​ថែម​ទាំង​មិន​​សូវ​កើត​មាន​បញ្ហា​ផ្ទៃមុខ​ឡើង​ខ្លាញ់​ព្រម​ទាំង​មិន​សូវ ​ឡើង​មុន​លើ​ផ្ទៃ​មុខ​ទៀត​ផង៕

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post