ការមើលថែទាំទារក​

ទារក គឺជាវ័យមួយដែលមិនអាចពឹងពាក់លើខ្លួឯងបាន គេត្រូវការថ្នាក់ថ្មមថែទាំពីមាតាបិតាយ៉ាងច្រើនបំផុត។ 
ភាពកក់ក្តៅដែលគេទទួលបាននៅពេលនោះ វាបានកប់
ទុកនៅក្នុងចិត្តរបស់គេរយះពេលដ៏យូរ​ហើយ​ក៏​ជា​ច្បាប់​ដែល​អាច​ធ្វើ​អោយ​ទារក​ក្លាយ​​ទៅ​ជា​ក្មេងល្អ ​ឬ​អាក្រក់បាន​ដោយ​ងាយ​ដែរ


ទារកមានការ​វិវត្តន៍​បួនយ៉ាង
-លូតលាស់ខាងកម្ពស់ៈ ទម្ងន់​ខ្លួន​កើន​ឡើង​ អវៈយវៈ​មាន​ការ​ធំធាត់​ឡើង​ ហើយ​ការ​ប្រើ​សាច់​ដុំ​ដៃ​ជើង​ និង​បំណែក​រាង​កាយ​ផេ្សងៗ​ក៏​ពូកែ​ខ្លាំង​ឡើង។
-វិវត្តន៍ខាងភាសា​ ឬ​សមេ្លងៈ គឺ​ចាប់​ពី​ការ​ញញឹម​និង​ស្រែក​យំ​ទៅ​ជា​ការ​បន្លឺ​សមេ្លង​អអឺ ហាត់​និយាយ​ពាក្យ​ខ្លី​ៗ​ ដោយ​ការ​ត្រាប់​តាម​ម្តាយ​រហូត​ដល់​គេ​និយាយ​ថា​ពាក្យ​បាន​ច្រើន​មាត់​។
-ការវិវត្តន៍ខាង​អារម្មណ៍ៈ ពី​ញញឹក​ទៅ​ជា​មនុស្ស​ពូកែ​សងេ្កត​ ពូកែ​និយាយ​ជាមួយ​មនុស្ស​។​ អារម្មណ៍​ជា​ចំណុច​សំខាន់​ណាស់​ដែល​មាតាបិតា​គួរ​តែ​ហឹ្វកហាត់​ឲ្យ​គេ​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ល្អ​មិន​ចេះ​គំរាម​កំហែង​ឲ្យ​តក់​ស្លុត​ជា​ដើម។​ ក្មេង​នឹង​ហាត់​ចាប់​នេះ​ចាប់​នោះ​ ពិនិត្យ​មើល​ ព្រម​ទាំ​ព្យាយាម​ចាំ​មុខ​មនុស្ស​ដែល​ប្លែក​មុខ។​
-វិវត្តន៍ខាង​សង្គមៈ គេហាត់​ឲ្យ​ចូល​ចុះ​ក្នុង​សង្គម​មនុស្ស​បែ្លក​មុខ​ ហាត់​ចាត់​នេះ​ចាប់​នោះ​ញាត់​ចូល​ទៅ​ក្នុង​មាត់​។​ អ្នក​គួរ​ឲ្យ​រង្វាន់​នៅ​ពេល​ដែល​គេ​ធ្វើ​បាន​ល្អ​ត្រឹមត្រូវ។​ គួរ​ហាម​បា្រម​នៅ​ពេល​ដែល​គេ​មាន​ចរិត​រឹងរូស​ចចេស។​ ទារក​ដែល​មាន​ភាព​កក់ក្តៅ​ គេ​មាន​អារម្មណ៍​ជាង​គេ​ដែល​កំពា្រ​ដែល​តែលតោល។​ កេ្មង​ដែល​គ្មាន​ការ​យក​ចិត្តទុកដាក់​ពី​មាតាបិតា​ គេ​មាន​ឬកពារ​ស្រពាប់​ស្រពោន​ និង​មិន​ចេះ​លេង​សើច​ព្រម​ទាំង​ខ្លាច​មនុស្ស​ទៀតផង។​
ការ​ជួយ​ផ្តួច​ផ្តើម​នៃ​ការ​វិវត្តន៍​របស់​ទារក​ ត្រូវ​ផ្តល់​អាហារ​ដែល​ជា​ប្រយោជន៍​ ហឹ្វកហាត់​ឲ្យ​គេ​មាន​ទេពកោសល្យ​ក្នុងការ​ប្រើ​ដៃ​ជើង​និង​ហាត់​បា្រណ​ជា​ដើម៕​
ដោយៈ សុធារិទិ្ធ ប្រភពៈ កម្ពុជាថ្មី

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post