ការជ្រើសរើសយកគ្រឿងសំអាងឲ្យត្រូវនឹងស្បែក

គ្រឿងសំអាង​ឬ​សារធាតុ​សំរាប់​លំអ​ស្បែក​របស់មនុស្ស​បច្ចុប្បន្ន​មានដាក់​លក់ ​នៅលើទីផ្សារ​ជាច្រើនមុខ ប៉ុន្តែ​ការ​តុប​តែង​លំអ​នៅលើ​រាងកាយ​នេះ យើងគួរ​គប្បី​ជ្រើស​រើស​ប្រើ​ឲ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។ ខាងក្រោមនេះ​គឺជា​គ្រឿង​សំអាង​មួយចំនួន​ដែលស័ក្តិសម​ប្រើ​នៅ​លើ​ខ្លួន​ប្រាណៈ
ក្រែម (Cream) ៈ ស័ក្តិសម​សំរាប់​មនុស្ស​ ដែលមាន​ស្បែកស្ងួត ពីព្រោះ​ក្រែម​មានសារធាតុ​ផ្សំ​ពី​ប្រេង​ច្រើន​ជាងទឹក ពេលលាប​លើ​ស្បែក​មិនងាយ​ស្ងួត​និងជួយ​បង្កើន​ភាពត្រជាក់​នៅលើ​ស្បែក​ បានយ៉ាងល្អ។
ឡូស្សិន (Lotion) ៈ ជាប្រភេទ​ឡេ​សំរាប់​ លាប​ស្បែក​សម​ស្រប​ទៅលើ​ស្បែក​ធម្មតា ពីព្រោះ​មាន​បរិមាណ​ទឹក​ច្រើន​ជាង​ប្រេង មិនស្អិតជាប់​ស្បែក និងអាច​លាង​ជម្រះ​បានយ៉ាងងាយស្រួល។
ជែល (Gel) ៈ ជាសារធាតុ​មាន​លក្ខណៈខាប់​ អន្ធិល ស័ក្តិសម​ទៅលើ​ស្បែក​ទូទៅ។ ក្នុង​ខណៈ​ពេល​ដែលលោក​អ្នក​ប្រើ​ជែល​លាបលើ​ស្បែក​សារជាតិ​ទឹកដែលមាន​នៅក្នុង ​ជែល (Gel) នឹង​ហួត​បាត់អស់​ធ្វើឲ្យ​ស្រទាប់​ដែលជាប់​នៅលើ​ស្បែក​អាចជួយ​លើក​ស្ទួយ​ ស្បែក​កាន់តែ​មាន​ប្រសិទ្ធ​ភាព។
អ៊ីម៉ាល់​ស្សិន (Emulsion)​ ៈ ជាប្រភេទ​ សារធាតុ​ដែលមាន​លក្ខណៈ​ដូចទឹក​ដោះគោ​ស័ក្តិសម​នឹង​ស្ថានភាព​ស្បែក​គ្រប់​ ប្រភេទ​ព្រោះ​ជាគ្រឿងសំអាង​ដែលផ្សំ​ពីសារធាតុ​រាវ​ជាច្រើន​ប្រភេទ​ដែលអាច​ ជ្រាប​ចូលស្បែក​ពាសពេញរាងកាយ ភាគច្រើន​គេនិយម​ប្រើ​សំរាប់​ជំនួយ​ដល់ការ​លូតលាស់​របស់ស្បែក​ឬ​សក់៕

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post