សិល្បៈពុទ្ឋសាសនា ភាគទី១


សិល្បៈពុទ្ឋសាសនា
ព្រះឧបាលិវង្ស សូរ ហាយ រៀបរៀង
          ពាក្យថាសិល្បៈជាពាក្យដែលយើងធ្លាប់និយាយមកដោយស៊ប់ស៊ាំដែរហើយ ប៉ុន្តែវេលា នេះ​ ជាពេលចាំបាច់ក្នុងការសំដែងអំពីសិល្បៈដែលជាប់ទាក់ទងក្នុងផ្លូវពុទ្ធសាសនា ដូចសេច ក្ដីបរិយាយតទៅនេះ៖​
          សិល្បៈ ជាភាសាសំស្ក្រឹត សិល្បៈជាភាសាបាលីប្រែជា ភាសាខ្មែរថា “ ការឈ្លាសវៃ ដោយដៃ ការប៉ិនប្រសប់ ជំនាញដ៏ថ្នឹក ហត្ថកម្មដ៏ស្ទាត់ជំនាញ” ។
          សិល្បៈជាឈ្មោះវជ្ជាបច្ចេកទេស ដែលប្រកបដោយហត្ថកម្មចាំដៃ ឆ្លៀវឆ្លាសដោយអំ ណាចនៃការហាត់រៀន ការអប់រំរឿយៗ គឺថាវិជ្ជាកម្មណាដែលគេបានព្យាយាមសិក្សាធ្វើដោយ ផ្ទាល់ដៃ ដរាបដល់ថ្នឹកចាំស្ទាត់ ប្រាកដហាក់ដូចជាចំលាក់ជាប់នៅក្នុងចិត្ត ឥតភាន់ច្រឡំ ឥត ភ្លេច វិជ្ជាកម្មនោះឈ្មោះថា សិល្បៈទាំងអស់។
          ពាក្យថាសិល្បៈ បើប្រែតាមធាតុថា “វិជ្ជាកម្មដែលគួរសិក្សា ដែលគួរសេពគប់ ដែលគួរ ចូលចិត្ត” ដូចបាលីវិគ្រោះថា “​ អត្តនោ ហិតមាសឹសន្តេហិ សិវិយតេតិ សិប្បំ វិជ្ជាកម្មណា ដែល បុគ្គលអ្នកប៉ុនប៉ងនូវប្រយោជន៏ដើម្បីខ្លួនគួរសេពគប់ វិជ្ជាកម្មនោះហៅថាសិប្បៈ(សិល្បៈ)” មួយ ទៀតថា សិក្ខិតព្វន្តិ សិប្បំ វិជ្ជាកម្មដែលគប្បីរៀន ហៅថាសិប្បៈ(សិល្បៈ)។  
          សិល្បៈបើចែកតាមលក្ខណៈ (គ្រឿងសំគាល់) មានបីយ៉ាង ដូចសេចក្ដីរៀបរាប់ព្រម ទាំងអធិប្បាយតទៅនេះ៖
លក្ខណៈនៃសិល្បៈ(ហៅតាមបាលីថាសិប្បៈ) មាន៣យ៉ាងគឺ៖
សិល្បៈពុទ្ធសាសនា

ព្រះឧបាលិវង្ស សូរ ហាយ រៀបរៀង

          ពាក្យថាសិល្បៈជាពាក្យដែលយើងធ្លាប់និយាយមកដោយស៊ប់ស៊ាំដែរហើយ ប៉ុន្តែវេលា នេះ​ ជាពេលចាំបាច់ក្នុងការសំដែងអំពីសិល្បៈដែលជាប់ទាក់ទងក្នុងផ្លូវពុទ្ធសាសនា ដូចសេច ក្ដីបរិយាយតទៅនេះ៖​
          សិល្បៈ ជាភាសាសំស្ក្រឹត សិប្បៈ ជាភាសាបាលីប្រែជា ភាសាខ្មែរថា “ ការឈ្លាសវៃ ដោយដៃ ការប៉ិនប្រសប់ ជំនាញដ៏ថ្នឹក ហត្ថកម្មដ៏ស្ទាត់ជំនាញ” ។
          សិល្បៈជាឈ្មោះវជ្ជាបច្ចេកទេស ដែលប្រកបដោយហត្ថកម្មចាំដៃ ឆ្លៀវឆ្លាសដោយអំ ណាចនៃការហាត់រៀន ការអប់រំរឿយៗ គឺថាវិជ្ជាកម្មណាដែលគេបានព្យាយាមសិក្សាធ្វើដោយ ផ្ទាល់ដៃ ដរាបដល់ថ្នឹកចាំស្ទាត់ ប្រាកដហាក់ដូចជាចំលាក់ជាប់នៅក្នុងចិត្ត ឥតភាន់ច្រឡំ ឥត ភ្លេច វិជ្ជាកម្មនោះឈ្មោះថា សិល្បៈទាំងអស់។
          ពាក្យថាសិល្បៈ បើប្រែតាមធាតុថា “វិជ្ជាកម្មដែលគួរសិក្សា ដែលគួរសេពគប់ ដែលគួរ ចូលចិត្ត” ដូចបាលីវិគ្រោះថា “​ អត្តនោ ហិតមាសឹសន្តេហិ សិវិយតេតិ សិប្បំ វិជ្ជាកម្មណា ដែល បុគ្គលអ្នកប៉ុនប៉ងនូវប្រយោជន៏ដើម្បីខ្លួនគួរសេពគប់ វិជ្ជាកម្មនោះហៅថាសិប្បៈ(សិល្បៈ)” មួយ ទៀតថា សិក្ខិតព្វន្តិ សិប្បំ វិជ្ជាកម្មដែលគប្បីរៀន ហៅថាសិប្បៈ(សិល្បៈ)។  
         
សិល្បៈបើចែកតាមលក្ខណៈ (គ្រឿងសំគាល់) មានបីយ៉ាង ដូចសេចក្ដីរៀបរាប់ព្រម ទាំងអធិប្បាយតទៅនេះ៖
លក្ខណៈនៃសិល្បៈ(ហៅតាមបាលីថាសិប្បៈ) មាន៣យ៉ាងគឺ៖

1.      អភិធេយ្យសិប្បៈ    សិល្បះដោយឈ្មោះ
2.      ហេតុសិប្បៈ           សិល្បៈកើតពីហេតុ
3.      ផលសិប្បៈ             សិល្បៈកើតពីផល។
អធិប្បាយលក្ខណៈសិល្បៈ
         
- អភិធេយ្យសិប្បៈ សិល្បៈដោយឈ្មោះ
សិល្បៈនេះ លោកអ្នកប្រាជ្ញសំដែងតាមឈ្មោះនៃវិជ្ជាកម្ម មានមកតាំងពីបូរាណកាល សឹង មានក្នុងគម្ពីរអដ្ឋកថាឧទាន​ខុទ្ទកនិកាយត្រង់នន្ទវគ្គរាប់ឈ្មោះសិល្បៈធំៗហៅថា “ មហាសិប្បៈ មាន១២យ៉ាងគឺ៖
1.      ហត្ថិសិប្បៈ             សិល្បៈក្នុងការបង្ហាត់ដំរី
2.      អស្សសិប្បៈ            សិល្បៈក្នុងការបង្ហាត់សេះ
3.     រថសិប្បៈ               សិល្បៈក្នុងការធ្វើរទេះ បរទេះ
4.      ធនុសិប្បៈ              សិល្បៈក្នុងការបាញ់ធ្នូ
5.      ថរុសិប្បៈ               សិល្បៈក្នុងការធ្វើគ្រឿងអាវុធមានដាវលំពែងជាដើម
6.      មុទ្ធាសិប្បៈ            សិល្បៈក្នុងការរាប់កាញ់គ្នេរដោយដៃទទេ
7.      គណនាសិប្បៈ      សិល្បៈក្នុងការគិតតាមលេខគណិតសាស្ត្រ
8.      សង្ខានសិប្បៈ        សិល្បៈក្នុងការពិចារណាដោយប្រាជ្ញាក្នុងឧបទេសគឺនយោបាយ
9.      លេខាសិប្បៈ         សិល្បៈក្នុងការសរសេររៀបចំអក្សរសាស្ត្រប្រវត្តិសាស្រ្ត
10.  កាវេយ្យសិប្បៈ     សិល្បៈក្នុងកាព្យឃ្លោង
11.  លោកាយតសិប្បៈ សិល្បៈក្នុងផ្លូវលោកមានវិជ្ជាពេទ្យ វិជ្ជាផ្សំធាតុជាដើម
12.  ខត្តិវិជ្ជាសិប្បៈ        សិល្បៈក្នុងវិជ្ជានីតិធម្មសាស្ត្រ យុទ្ធសាស្ត្រ។
          អាចារ្យក្នុងសាលាទិសាបាមោក្ខ ក្រុងតក្កសីលាក្នុងសម័យបុរាណ តែងយកសិល្បៈ ទាំង១២យ៉ាងនេះទៅដាក់ក្នុងកម្មវិធីសម្រាប់បង្រៀន ។ 
      សិប្បៈសាធារណៈដោយឡែកទៀត មាន៩យ៉ាងគឺ៖

១. ទារុសិប្បៈ                   សិល្បៈក្នុងការកសាងដោយគ្រឿងឈើមានការសង់ផ្ទះជាដើម
២. សុធាសិប្បៈ                  សិល្បៈក្នុងការកសាងដោយគ្រឿងកំបោរ បាយអរ ឥដ្ឋ
(អានភាគ២បន្តទៀត) 

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post