-រយៈពេល ៖ ២០នាទី, តម្លៃ ៖ ៤០០០រៀល ២ចំណែក។
-គ្រឿងផ្សំ ៖ សាច់គោហ្វីឡេ ៤០០g, ការ៉ុត ២០០g, Boaro ឬគល់ស្ពៃ
-តឿ ១០០g, ម្រេចទុំ១០g, ខ្ទឹមលីង២ស្លាបព្រាស៊ុប,ប៊័រ, ប្រេងឆា
-អំបិល ,ម្ស៉ៅស៊ុប , ម្ទេសលឿង១ផ្លែ ។
១.សាច់គោស្អាតហាន់ជាបួនបន្ទះស្មើគ្នា។ប្រើខ្នងកាំបិតដំសាច់គោតិចៗឱ្យទន់រួចប្រឡាក់ជាមួយម្សៅស៊ុបទឹកស៊ីអ៊ីវប្រេងឆា១ភាគ២ស្លាបព្រាស៊ុបហើយទុកឱ្យបាន១៥នាទី។
២.Boaro ឬគល់ស្ពៃតឿលាងស្អាតកាត់ជាកង់, ការ៉ុតកោសសំបក ហើយកាត់ជា៣ជ្រុងល្មមញ៉ាំ រួចចម្អិនឱ្យឆ្អិនទាំងការ៉ុតទាំងស្ពៃតឿ។ដាក់ចូលខ្ទះកូរជាមួយប៊័រ១ស្លាបព្រាកាហ្វេអំបិល១ស្លាបព្រាកាហ្វេ។
៣.កម្ដៅប៊័រ១ស្លាបព្រាស៊ុប រួចដាក់សាច់ចូលចៀនដល់សាច់គោឡើងក្រហម។ ដាក់ខ្ទឹមលីងនិងម្រេចដែលម៉ដ្ដរោយលើសាច់គោឱ្យជាប់ជុំវិញ។ ពេលឆ្អិនរៀបដាក់ចានទៀបជាមួយការ៉ុតនិងស្ពៃតឿ ម្ទេស។ អាចញ៉ាំបានជាមួយនំប៉័ងឆ្អើរ៕
សរសេរដោយ ទស្សនាវដ្តី អាថ័កំបាំង