​បឺ​រី មាន​អត្ថប្រយោជន៍​ចំពោះ​ភ្នែក​... យ៉ាងណា?

ធ្លាប់តែ​ឮ​គេ​និយាយថា ផ្លែ​បឺ​រី​ល្អ​ចំពោះ​ភ្នែក ។ ទាក់ទង​នឹង​បញ្ហា​ខាងលើ​ថា តើ​វា​ជាការ​ពិត ឬ​យ៉ាងណា​នោះ ថ្ងៃនេះ​យើង​នឹង​នាំ​លោកអ្នក​ឲ្យ​ស្គាល់​អំពី​អត្ថប្រយោជន៍​របស់​ផ្លែ​បឺ​រី ។
ប៊ឺ​ល​បឺ​រី (Billberry) ជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​មាន​ពណ៌​ខៀវ​បែក​ស្វាយ ។ គេ​ឃើញ​មាន​ច្រើន​នៅ​តំបន់​អឺរ៉ុប កាណាដា និង សហរដ្ឋអាមេរិក ។ ភាគច្រើន​គេ​និយម​យក​វា​មក​ធ្វើ​តំណាប់ ។ ក្រៅពីនេះ​គេ​ក៏បាន​យក​ផ្លែ​នៃ​ស្លឹក និង ទង​ទៅធ្វើជា​ម្សៅ ‹​តែ​› សម្រាប់​ផឹក​ដើម្បី​សុខភាព​ទៀតផង ។
គួររំឭកថា នៅក្រោយ​សង្គ្រាមលោកលើកទី​២ អាកាសយានិក​យោធា​របស់​អង់គ្លេស​សង្កេតឃើញថា ទទួលទាន​តំណាប់​ប៊ឺ​ល​ប៊ឺ​រី​មុន​ហាត់​ហោះហើរ នៅពេល​យប់​ជួយ​ឲ្យ​ភ្នែក​មើលឃើញ បាន​ច្បាស់​នៅក្នុង​ទី​ងងឹត​រហូត ទាល់តែ​ធ្វើ​ឲ្យ​ផ្លែ​ប៊ឺ​ល​ប៊ឺ​រី​ក្លាយជា​អាហារ និង​ភេសជ្ជៈ ដើម្បី​សុខភាព​ដ៏​ពេញនិយម​បំផុត​មួយ ។ កត្តា​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ផ្លែ​ប៊ឺ​ល​ប៊ឺ​រី​មាន​សារធាតុ​ម្យ៉ាង​ឈ្មោះ អេ​ន​ថូ​សៃ​យ៉ា​ណូ​សៃ ដែលមាន​ឥទ្ធិពល​ជា​ភ្នាក់ងារ​ទប់ស្កាត់​រ៉ាឌីកាល់​ស៊េរី​ខ្ពស់ នៅពេល​ធៀប​ទៅនឹង​បន្លែ​ផ្លែឈើ​ផ្សេងៗ ហើយ​ថែមទាំង​ជំនួយ និង​បង្កើត​រ៉ូ​ដ​អប់​ស៊ីន​ដែលជា​សារធាតុ​ជួយ​កែវភ្នែក ទើប​ជួយ​ឲ្យ​ភ្នែក​មើល​បាន​ភ្លឺ​ច្បាស់​នៅក្នុង​ទី​ងងឹត ។
បច្ចុប្បន្ននេះ​មានការ​ផលិត​អាហារ​បំប៉ន ដែល​ចម្រាញ់​ចេញពី​ផ្លែ​ប៊ឺ​ល​ប៊ឺ​រី​ដែល​ល្អ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ភ្នែក ដោយ​វា​ជួយ​រក្សា​ភ្នែក​ធ្វើ​ឲ្យ​ភ្នែក​អាច​មើលឃើញ​ច្បាស់​ល្អ ក្នុង​ទី​ងងឹត ជួយ​ព្យាបាល​អាការ​ងងឹតភ្នែក​ពេលយប់ ជួយ​កាត់បន្ថយ​អាការ​ចុក​រួយ​ភ្នែក នៅពេល​ត្រូវ​ប្រើ​ភ្នែក​សម្លឹងមើល​អ្វីមួយ​យូរៗ ជួយ​ការពារ​កញ្ចក់ភ្នែក ជួយ​ឲ្យ​សរសៃទឹក​ប្រូតេអ៊ីន​ក្នុង​ភ្នែក និង​សរសៃឈាម​ឆ្មារៗ​រឹងប៉ឹង និង​ជួយ​កាត់បន្ថយ​រ៉ាឌីកាល់​សេរី​ក្នុង​កញ្ចក់ភ្នែក ធ្វើ​ឲ្យ​អាច​ការពារ អាការ​ចុះខ្សោយ​ដែល​ច្រើនតែ​កើត​ចំពោះ​ភ្នែក​ដូចជា ភ្នែក​ឡើងបាយ ក្លូ​កូ​ម៉ា (Glaucoma) និង​មី​ញ៉ូ​ប​ឆ្ងាយ​ចំពោះ​មនុស្ស​ចាស់ ។
ដូច្នេះ​ការទទួល​ទាន​ផ្លែឈើ​ត្រកូល​ប៊ឺ​រី​ទាំង​ផ្លែ​ស្រស់ និង​កែច្នៃ សុទ្ធតែ​អាចជួយ​ភ្នែក​បាន​ទាំងអស់ ។ ដូច្នេះ​បើ​ចង់​ឲ្យ​ភ្នែកមាន​ប្រសិទ្ធភាព​ប្រើការ​បានយូរ សូម​សាកល្បង​រក​ផ្លែឈើ​ពពួក​ផ្លែ​ប៊ឺ​រី មក​ទទួលទាន​ឲ្យ​បាន​ញឹកញាប់ ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=960:2011-02-12-02-47-48&catid=51:2010-12-10-02-41-42&Itemid=79

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post