ពោត​បារាំង អូ​ក្រា (Okra) ថ្នាំ​ព្យាបាល​ទឹកនោម​ផ្អែម ?

វា​ជា​ដំណាំ​ម្យ៉ាង អាច​ដាំ​បាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង និង​មាន​លក់​យ៉ាង​សម្បូ​រណ៍ តាម​ផ្សារ​នានា​ក្នុង​ក្រុង​ភ្នំពេញ ។ តែ​មាន​អ្នក​ចូលចិត្ត​បរិភោគ​វា​តិច​ណាស់ ពីព្រោះ​វា​ជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែល​ខ្មែរ​យើង​ពុំ​សូវ​បាន​ស្គាល់ ហើយ​សំខាន់​ជាងនេះទៅទៀត គឺ​ពុំ​ដឹងថា យក​មក​ស្ល​អ្វី ឬ​បរិភោគ​ជាមួយ​អ្វី ?
យើងខ្ញុំ​ជា​អ្នក​ធ្លាប់បាន​ដាំ​ដំណាំ​នេះ​ចំនួន​ពីរលើក ទទួលបាន​ផល​យ៉ាង​ល្អ ប៉ុន្តែ​បន្ទាប់ពី​បាន​ផល​យកទៅលក់​នៅ​ទីផ្សារ គ្មាន​អ្នកណា​គេ​ទទួល​ទិញ​សោះ​គេ​ថា ពិបាក​លក់​ចេញ ពីព្រោះ​គេ​មិនសូវ​ទិញ អ្នកលក់​បន្លែ​បាន​ណែនាំ​ឲ្យ​យកទៅលក់​ឲ្យ​តាម​ហាង​បរទេស​វិញ​ក្រែង​គេ​ទិញ តែ​យើងខ្ញុំ​បាន​សម្រេចចិត្ត​ឈប់​ដាំ ពីព្រោះ​ពុំមាន​សេចក្តី​ត្រូវការ​ច្រើន​ក្នុង​ទីផ្សារ ។
ក្នុង​រវាង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​យើងខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​គួរ​ឲ្យ​ រីករាយ​មួយ​គឺ ដំណាំ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង សម្រាប់​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ របស់​អ្នក​កើត​ជម្ងឺ​ទឹកនោម​ផ្អែម ។ ប្រការ​ដែល​ដំណាំ​ពោត​បារាំង​នេះ​អាច​គ្រប់គ្រង និង​ជួយ​កាត់បន្ថយ​ជាតិ​ស្ករ សម្រាប់​អ្នក​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ជា​កត្តា​មួយ​សំខាន់​ណាស់ ធ្វើ​ឲ្យ​យើងខ្ញុំ​ព្យាយាម​ស្វែងរក​ព័ត៌មាន​បញ្ជាក់​ជា​បន្ថែម ដើម្បី​កំណត់​ឲ្យបាន​ច្បាស់​ថា តើ​ពិត​ឬ​ទេ​ដែល​វា​អាច​ជួយ​បាន ?

ខាងក្រោម​នេះ​គឺជា​វិធី​យក​ពោត​បារាំង​មក​ព្យាបាល​រោគ​ទឹកនោមផ្អែម :
បន្ទាប់ពី​បាន​ស្វែករក​អត្ថបទ និង​ឯកសារ​បញ្ជាក់​មួយចំនួន​កន្លងមក យើងខ្ញុំ​បាន​រកឃើញថា ផ្លែ​ពោត​បារាំង ’​ពិត​” ជា​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ដល់​អ្នក ដែល​មាន​ជម្ងឺ​ទឹកនោម​ផ្អែម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។   
សូម​យក​ផ្លែ​ពោត​បារាំង (​អូ​ក្រា​) ចំនួន​ពីរ​ផ្លែ​កាត់​ចុង និង​ដើម​ផ្លែ​ចេញ រួច​កាត់​ចំ​កណ្តាល​មួយ​ឆូត (​ទទឹង​ផ្លែ​) ដាក់​ផ្លែ​ទាំង​ពីរ​ចូល​ក្នុង​កែវ​ទឹក​ល្មម​អាច​លិច​ផ្លែ ដាក់​អ្វីមួយ​គ្រប​ពីលើ​ទុក​វា​មួយ​យប់​, ពេល​ព្រឹក​ឡើង​មុន​បរិភោគ​អ្វី​ទាំងអស់ មុន​ទាំង​ការ​លុបមុខ​ផងដែរ ត្រូវ​ព្យាយាម​ផឹកទឹក​នេះ (​ស្រង់​ផ្លែ​ចេញ​សិន​) ឲ្យអស់ ។ ធ្វើ​បែប​នេះ​ឲ្យបាន​យ៉ាងតិច​ចំនួន ២​សប្តាហ៍ ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ថយ​ចុះ​មក​ក្នុង​កម្រិត​ធម្មតា អា​ការៈធ្វើ​ទុក្ខ​នឹង​ថយចុះ សុខភាព​នឹង​បាន​ប្រសើរ​ឡើង​វិញ​ជា​បន្តបន្ទាប់​មិន​ខាន ។​

នៅពេល​ដែល​សុខភាព​បាន​ប្រសើរ​ឡើង​វិញ​ហើយ​នោះ សូម​កុំ​ឈប់​ពិសា​ត្រូវ​បន្ត​ធ្វើ​វា​ឲ្យបាន ២ សប្តាហ៍​ទៅមុខទៀត បន្ទាប់ពី​នោះ​យើង​អាច​បន្ថយ​មក​ត្រឹម ២ ថ្ងៃ​ម្តង​ក៏បាន ។ ឯ​វិធី​មួយទៀត​នោះ គឺ​ត្រូវ​ហាន់​ផ្លែ​ពោត​បារាំង​នេះ​ទៅ​ជា​ចំណិតៗ​រួច ដាក់​ត្រាំ​ក្នុង​កែវ​ទឹក​ទុក​មួយ​យប់ តែ​ត្រូវ​គ្រប​ឲ្យ​ជិត​ដាក់​ត្រង់​ទី​ត្រជាក់​ព្រឹក​ឡើង​យក​ទឹក​នោះ​មក​ផឹក ដូច​វិធី​មុនៗ​ដែរ ។​
សូម​ជំរាប​ដល់​អ្នក​ដែល​មាន​កើតរោគ​ទឹកនោម​ផ្អែម​ទាំងអស់ ទោះបី​ក្នុង​កម្រិត​១ ឬ​កម្រិត ២ ក្តី សូម​សាកល្បង​តាម​វិធី​ខាងលើនេះ ចុះ​នឹង​បានឃើញ​ពី​ប្រសិទ្ធភាព​របស់​វា ជាក់​ជា​មិនខានឡើយ ។ ការសាកល្បង​ពិសារ​ទឹក​ត្រាំ​ពោត​បារាំង​នេះ មិន​មាន​គ្រោះថ្នាក់​អ្វី​ដល់​យើង​ឡើយ តែ​ត្រូវ​លាង​សំអាត​វា​សិន​មុនពេល​ប្រើ ។ ក្រៅពី​ធ្វើ​តាម​វិធី​ខាងលើ យើង​នៅ​អាច​យក​ផ្លែ​ពោត​បារាំង​នេះ​មក​ស្រុះអន្លក់​ទឹកគ្រឿង​ប្រហុក​ខ្ទិះ ប្រហុក​អាំង ឬ​ធ្វើ​ជា​ស៊ុប​ក៏បាន​វា​ក៏​មានឱជារស​ផងដែរ បើ​ប្រើ​ធ្វើ​ជា​អន្លក់​នេះ​គឺជា​វិធី​ដែល​ល្អ​បំផុត ។​

ក្រៅពី​វា​ជា​អ្នក​ព្យាបាល​រោគ​ទឹកនោម​ផ្អែម ពោត​បារាំង​ជា​បន្លែ ដែល​សំបូរ​ទៅ​ដោយ​វិតាមីន​បេ​៦ និង​ហ្វូ​លី​អាស៊ីដ និង​ជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​តុល្យភាព​ប្រសើរ និង​ជា​ប្រក្រតី ។ អ្នក​មាន​បញ្ហា​ពិបាក​បត់ជើង លាមក​រឹង ឧស្សាហ៍​ទល់លាមក សូម​បរិភោគ​ពោត​បារាំង​នេះ​ឲ្យបាន​ញឹកញាប់ វា​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង នឹង​ជួយ​ឲ្យ​ការបញ្ចេញ​លាមក បាន​ងាយ​លែង​មាន​បញ្ហា​ទៀត ។ ដំណាំ​ពោត​បារាំង​នេះ​មិនមែន​ត្រឹមតែ ត្រូវបាន​គេ​ដាំ​សម្រាប់​ជា​បន្លែ ប៉ុណ្ណោះ​ទេ គ្រាប់​របស់​វា​ត្រូវ​បាន​គេ​យក​ទៅ​ចម្រាញ់​ជា​ប្រេង និង​មាន​គុណភាព​យ៉ាង​ល្អ​ឯក សឹង​ប្រៀប​ស្មើរ​ប្រេង​អូ​លីវ (Olive) ។​

ក្នុង ១ ហិកតា គេ​អាច​ចម្រាញ់​យក​ជា​ប្រេង​បាន​ចំនួន ៧៩៤ គ​.​ក និង​មាន​តម្លៃ​យ៉ាង​ល្អ​ក្នុង​ទីផ្សារ ។ ជា​ដំណាំ​ដែល​ងាយស្រួល​ដាំ​ឆាប់​ឲ្យ​ផល និង​មាន​ប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព យើង​ក៏​អាច​ស្ងោរ​ផ្លែ​វាឲ្យ​ជ្រូក​ស៊ីជា​ចំណី​បាន​ផង​ដែរ ។​
បញ្ជាក់ : គ្រាប់​អូ​ក្រា (​ពោត​បារាំង​ទុំ​) អាច​លីង​រួច​កិន​ឲ្យ​ម៉ដ្ឋ​ប្រើ​ជា​ជំនួស​កាហ្វេ​បាន ។ គ្រាប់ពោត​បារាំង​នេះ​មាន​លក់​នៅ​ផ្សារ​អូ​ឫស្សី ឬ​កន្លែង​មាន​លក់​ពូជ​ដំណាំ​នានា ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1009:--okra--&catid=51:2010-12-10-02-41-42&Itemid=79

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post