​ឆា​ក្តៅ​សាច់មាន់​ជាមួយ​ម្ទេស​ប្លោក

៙ គ្រឿងផ្សំ :
- សាច់មាន់​
- ម្ទេស​ប្លោក​ក្រហម​ហាន់​ស្តើងៗ​
- ម្ទេស​ក្រហម ១ ផ្លែ ឬ​ម្ទេស​ម៉ដ្ឋ ១ កូន​ស្រាប​ព្រា​កាហ្វេ​
- គល់​ខ្ទឹម ៣ ដើម​
- ទឹកម្ទេស ១ កូន​ស្លាបព្រា​កាហ្វេ​
- ប្រេងល្ង ១ កូន​ស្លាបព្រា​កាហ្វេ​
- ប្រេងសណ្តែក ១ កូន​កែវ​កន្លះ​
៙ ទឹកជ្រលក់ :
- ទឹក​ប្រេងខ្យង​ស ១ កូន​ស្លាបព្រា​កាហ្វេ​
- ទឹកខ្មេះ ១ កូន​ស្លាបព្រា​កាហ្វេ​
- ម្សៅ​ប៉េងប៉ោះ ១/២ កូន​ស្លាបព្រា​កាហ្វេ​
- ទឹក​ស៊ុប ៣ កូន​ស្លាបព្រា​កាហ្វេ​
៙ វិធី​ធ្វើ :
ដំបូង​ត្រូវ​កាត់​សាច់មាន់​នោះ​ជា​ដុំ​តូចៗ​ល្មម រួចហើយ​ទុក​វា​ចោល ។ បន្ទាប់មក​យក​គ្រឿង​ធ្វើ​ទឹកជ្រលក់​ទាំងអស់​ដាក់ចូល​គ្នា ដោយ​កូរ​ឲ្យ​សព្វ ។ ចំណែក​ទឹក​ប្រលាក់​ក៏​ដាក់​ផងដែរ ។ រីឯ​ម្ទេស​ប្លោក ម្ទេស​ស្រស់ ត្រូវ​វះ​យក​គ្រាប់​ចេញ ហើយ​កាត់​ចំណី​ត​ស្តើងៗ​ល្មម ទុក​មួយ​ឡែក​សិន ។ ចំណែក​សាច់មាន់​ត្រូវយក​គ្រឿង​មក​ប្រលាក់​វា​ឲ្យ​សព្វ ទុក​វា​ចោល​ប្រហែលជា ១០ នាទី ទើប​យក​ខ្ទះ​ដាក់​ប្រេងល្ង ដាក់​សាច់មាន់ មក​ឆា​ប្រហែលជា ៣០ វិនាទី ទើប​ដាក់់ចុះ​ទុក​មួយ​ឡែក​សិន ។ រួច​ទើប​យក​ខ្ទះ​ថ្មី ដោយ​ដាក់​ប្រេងឆា​ចូល​ម្តងទៀត រួចហើយ​ដាក់​ម្ទេស​ប្លោក ម្ទេស​ស្រស់ គល់​ខ្ទឹម ចូល​បំពង​វា​ឲ្យ​ឡើង​ក្តៅ​ឈ្ងុយ ទើប​យក​សាច់មាន់​មក​ឆា​ជាមួយគ្នា ឲ្យ​ឆ្អិន​ល្អ ហើយ​ដាក់​ទឹកជ្រលក់​ចូល​ជាការ​ស្រេច  ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1053:2011-02-28-02-24-40&catid=37:how-to-cook-food&Itemid=56

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post