តែបៃតង​ជួយ​កម្ចាត់​ជាតិ​ពុល​ និង​បង្កើន​ការ​ចង​ចាំ​​ក្នុង​រាងកាយ

 តាម ​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​សហ​រដ្ឋ​អាមេរិក​ បាន​ជួប​ថា តែ​ពណ៌​បៃតង មាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ ចំពោះ​សុខភាព​របស់​មនុស្ស​យើង​ ដោយ​សារ​ក្នុង​ស្លឹក​តែពណ៌បៃតង​ មាន​សារធាតុ​ "Polyphenols" ដែល​បញ្ចេញ​ឥទ្ធិពល​ជួយ​ក្នុងការ​ប្រឆាំង​នឹង​​រោគ​​ផ្សេងៗ នៅ​ក្នុង​រាងកាយ​របស់​យើង។
 
 ស្លឹកតែ ​ពណ៌បៃតង អាច​​ជួយ​ឲ្យ​សរសៃ​ឈាម​ និង​ បេះដូង​ដំណើរ​ការ​បាន​ល្អ​ឡើង ធ្វើ​ឲ្យ​ពណ៌​សប្បុរ​ស្បែក​ស្រស់​ថ្លា ព្រមទាំង​ជួយ​ទំនុក​បំរុង​ការ​ធ្វើ​ការ​របស់ (Enzyme) ក្នុង​ថ្លើម​ ដែល​ដើរ​តួនាទី​ប្រៀប​ដូច​ជា​រោង​ចក្រ​ ដែល​ចាំកម្ចាត់​សារជាតិ​ពុល​ចេញ​ពី​អាហារ ដែល​ចូល​​ទៅ​ក្នុង​រាងកាយ​របស់​យើង​ ទើប​ចាត់​ទុកថា ការ​ទទួល​ទាន​តែ​បៃតង ជាការ​លាង​ជាតិពុល​ ចេញ​ពីរាងកាយ​យ៉ាង​គ្រប់គ្រាន់​ និង ល្អ​ជា​ទី​បំផុត។
 ក្រៅពី ​គុណ​សម្បត្តិ​ខាង​លើ តែ​បៃតង នៅជួយការ​ពារ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​កាន់​តែ​ល្អ​ឡើង ថែមទាំង​ជួយ​ព្យាបាល​បញ្ហា​ចុក​ឆ្អល់​ក្នុង​ពោះ និង អាការៈ​ក្តៅក្នុង ក៏អាច​ជួយ​បញ្ចុះ​​បាន។ ឱកាស​ក្នុងការ​កើត​ជម្ងឺ​មហារីក​ពោះវៀនតូច​ ពោះ​វៀនធំ​ មាន​ការ​ថយចុះ​ជាង​​អ្នក​ដែល​មិន​បាន​ទទួល​ទាន​តែ​បៃ​តង​​ជា​ប្រចាំ​ទៀតផង ហើយ​ចំណុច​សំខាន់​មួយ​ទៀត​ របស់​តែបៃតង​នោះ គឺ​ជួយ​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ ធ្វើការ​បាន​ល្អឡើង ថែមទាំង​ជួយ​បង្កើន​ភាព​ចង​ចាំ​របស់​ខួរក្បាល​បាន​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ផង៕
 

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2267

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post