​មឹក​បំពង​រសជាតិ​ជូរអែម

៙ គ្រឿងផ្សំ​
មឹក​ស្រស់ ១ ប្រហែលជា ៣០០ ក្រាម​, ក្រូចពោធិ៍សាត់ ៣ ផ្លែ​, ដើម​ខ្ទឹម ១ ដើម ហាន់​ជា​កង់ៗ​, ខ្ញី ២ បន្ទះ និង​ម្សៅ​មី ៣ ស្លាបព្រា​បាយ ។​
៙ គ្រឿងផ្សំ​សំរាប់​ប្រឡាក់សាច់​
ស្រា ១ ស្លាបព្រា​បាយ​, អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​ម្រេច​ម៉ដ្ឋ​បន្ដិចបន្តួច ្​
៙ វិធី​ធ្វើ​
១. ធ្វើ​មឹក​ស្រស់​ឲ្យ​ហើយ និង​លាង​ទឹក​ឲ្យ​ស្អាត រួចហើយ​ហាន់​ជា​ម្រៀក​ធំៗ ។ បន្ទាប់មក​ដាក់​ច្របល់​ចូលក្នុង​គ្រឿង​សម្រាប់​ប្រឡាក់សាច់ ដោយ​ផ្អាប់​ទុក ២០ នាទី ទើប​យកទៅ​ប៉ាត​ជាមួយនឹង​ម្សៅ​មី​ទុក​ប្រើការ ។​
២. ចិត​សម្បក​ក្រូចពោធិ៍សាត់ និង​ពុះ​ជា​ពីរ រួចហើយ​ច្របាច់​យក​ទឹក​ទុក​ប្រើការ ។​
៣. ដាក់​ខ្លាញ់ ៤ ពែង និង​ដាក់​មឹក​ចូល​បំពង ហើយ​នៅពេល​វារ​មូល​ចូលគ្នា​ឆាប់​ស្រង់​ចេញ​ទុក​ប្រើការ ។​
៤. ដួស​ខ្លាញ់​ចេញ​ខ្លះ និង​ទុក​ខ្លះ រួចហើយ​ចាក់ទឹក​ក្រូចពោធិ៍សាត់​, ខ្ញី​, ដើម​ខ្ទឹម និង​មឹក​បំពង​ចូល​ស្ងោរ​រំងាស់​ទាស់​តែ​ពុះ ទើប​ដួស​ដាក់​ចាន​ទុក​ជាការ​ស្រេច ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=870:2011-01-19-03-09-36&catid=37:how-to-cook-food&Itemid=56

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post