ថ្នាំ​ពន្យា​រកំណើត​បន្ទាន់​...​ទទួលទាន​នៅពេលណា ?

ថ្នាំ ​ពន្យារ​កំណើត​បន្ទាន់ គួរតែ​ប្រើ​ចំពោះ​ករណី “បន្ទាន់​ភ្លាមៗ” ប៉ុណ្ណោះ ដូចជា​រួមភេទ​មិន​បាន​ការពារ ត្រូវ​គេ​ចាប់រំលោភ ឬ​ភ្លេច​ទទួលទាន​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ប៉ុន្តែ​ថ្នាំ​ពន្យា​រកំណើត​នេះ វា​អាច​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ លុះត្រា​ទទួលទាន​ឲ្យបាន​ត្រឹមត្រូវ តាម​ក្បួន​វេជ្ជសាស្ត្រ ។
ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ក្នុង​មួយ​បន្ទះ​មាន​ពីរ​គ្រាប់ វិធី​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ឲ្យបាន​ត្រឹមត្រូវ គឺ​ទទួលទាន​បាន​ទាំង​ពីរ​គ្រាប់ ដើម្បី​ទទួល​ទាន​បាន​ផល​ពេញ​លេញ ពោល​គឺ​ត្រូវ​ទទួល​ទាន​មួយ​គ្រាប់​ដំបូង​រយៈ ៧២ ម៉ោង ក្រោយ​ពី​រួមភេទ​រួច (ទទួលទាន​មួយ​គ្រាប់​ដំបូង បាន​កាន់តែ​លឿន​នោះ ប្រសិទិ្ធភាព​ក្នុង​ការពព​កុំឲ្យ​មាន​ផ្ទៃពោះក៏​កាន់តែ​ល្អ) ។ ចំណែក​គ្រាប់​ទី​ពីរ​ ត្រូវ​ទទួល​ទាន​ក្រោយ​គ្រាប់​ទីមួយ ១២ ម៉ោង ។​
ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មិនមែន​ជា​ឱសថ​ទិព្វ​ ដែល​អាច​ការពារ​កុំឲ្យ​មាន​ផ្ទៃ​ពោះបាន ១០០ ភាគរយ​ ដូច​ដែល​អ្នកខ្លះ​យល់​នោះទេ ពីព្រោះ​ការពិតទៅ​ប្រសិទ្ធិភាព​របស់​ថ្នាំ​ពន្យា​រកំណើត​បន្ទាន់ មាន​គុណភាព​ទាប​ជាង​ថ្នាំ​ពន្យា​រកំណើត​ប្រភេទ​ធម្មតា ដែល​យើង​ទទួលទាន​មួយ​ថ្ងៃ​មួយ​គ្រាប់​ទៅទៀត ។ ជាមួយគ្នានេះដែរ បើ​យើង​ទទួលទាន​ច្រើន​ក្នុង​មួយ​សបា្តហ៍​មួយ​គ្រាប់ ឬ​លើស​ពី ៤​គ្រាប់​ក្នុង ១​ខែ ឬ​ប្រើ​ជាប់ៗ​គ្នា​រយៈពេល​យូរ វា​ធ្វើឲ្យ​វដ្ត​រដូវ​ប្រែប្រួល ពោល​គឺ​រដូវ​មក​ច្រើន​ខុស​ពី​ធម្មតា មាន​ឈាម​ចេញពី​ទ្វារមាស​ខុស​ពី​ធម្មតា ហើយ​អាច​ប៉ះពាល់​ដល់​រាងកាយ​ក្នុង​រយៈពេល​វែង​តៀត​ផង ។
ដូច្នេះ​សូម​ក្រើនរំឭក​ដល់​សុខភាព​នារី​ទាំងឡាយ​ដោយ​បំណងល្អ​ថា មិន​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ជាប្រចាំ​នោះទេ ដោ​យសារ​តែ​វា​មាន​អត្រា​គ្រោះថ្នាក់​ខ្ពស់ ។ វិធី​ការពារ​កុំឲ្យ​មាន​ផ្ទៃពោះ ដោយ​វី​ធី​ពន្យា​រកំណើត​ផ្សេងៗ ជា​វិធី​ល្អ​ជាង​ការប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មិន​ចំពោះ​ថា​ ការ​ទទួលទាន​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ពាក់​ស្រោមអនាម័យ ក្រៅ​ពី​ការងារ​កុំឲ្យ​មាន​កូន​បាន​ហើយ វា​ក៏​ការពារ​ការ​ចម្លងរោគ​ផ្សេងៗ​តាមរយៈ​ការរួម​ភេទ​បាន​ទៀត​ផង ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=845:2011-01-08-02-05-59&catid=43:2010-06-18-11-15-44&Itemid=77

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post