
២. ប្រសិនបើស្វាមីកំពុងមានអារម្មណ៍ពុះកញ្ច្រោល អ្វីដែលគួរធ្វើភ្លាមៗនោះ គឺនាងគួរស្ថិតក្នុងឈុតពីកំណើត ហើយចូលទៅក្រសោបស្វាមីពីក្រោយ រួចត្រដុសខ្លួននាងជាមួយនឹងខ្នងរបស់គេឡើងចុះៗ ។ លុះពេលស្វាមីនាងបែរមុខមករកនាង គេនឹងភ្ញាក់ផ្អើល ដោយនាងបណ្ដោយឲ្យគេមើលឲ្យអស់ចិត្តអស់ចង់ ។
វិធីនេះ មិនត្រឹមតែពញាក់ឲ្យគេមានភាពរំជើបរំជួលប៉ុណ្ណោះទេ ផ្ទុយទៅវិញធ្វើឲ្យគេមានអារម្មណ៍រសាយអស់ក្ដីកង្វល់ទៀតផង ។
៣. សាកល្បងប្រើម្រាមដៃរបស់នាង អង្អែលស្រាលៗទៅលើបបូរមាត់របស់ស្វាមី ដើម្បីឲ្យគេសាកល្បងភ្លក្សរសជាតិម្រាមដៃរបស់នាង ។ វិធីនេះធានាថា ទាំងនាង និងស្វាមីប្រាកដជាទទួលបានអារម្មណ៍ស្រៀវស្រើប ដូចគ្នាមិនខាន ។
៤. ក្នុងអំឡុងពេលអ្នកទាំងពីរ កំពុងអង្គុយយកខ្យល់អាកាសនៅទីណាមួយ នាងសាកល្បងយកបបូរមាត់ និងច្រមុះរបស់នាងទៅត្រដុសទៅត្រង់កញ្ចឹង-ក របស់ស្វាមីធានាថា មិនយូរប៉ុន្មានស្វាមីរបស់នាង នឹងបបួលនាងមករកទីកន្លែងសម្រាក នៅផ្ទះជាមិនខាន ។
ទាំងអស់នេះសុទ្ធជាវិធីដ៏ពិសេស សម្រាប់ទាក់ទាញចិត្តប្ដីមិនឲ្យទៅរកអ្នកផ្សេង ទោះជាជ្រើសយកវិធីណាមួយ ទៅប្រើប្រាស់ក៏បានដែរ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=889:2011-01-24-04-11-40&catid=43:2010-06-18-11-15-44&Itemid=77