រោងចក្រ​ផលិត​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នឹង​ដំណើរការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២

វិស្វករ​ខ្មែរ​លោក ញាន ផល្លឹក បង្ហាញ​រថយន្ត​​ផលិត​ដោយ​ខ្លួន​ឯង​របស់​លោក​ម៉ាក​អង្គរ (Angkor 333-2010) នៅ​ផ្ទះ​របស់​លោក​ក្នុង​ទី​ក្រុង​ភ្នំពេញ។ (រូបថត៖ AFP)
វិស្វករ ខ្មែរ លោក ញាន ផល្លឹក បង្ហាញ រថយន្ត ផលិត ដោយ ខ្លួន ឯង របស់ លោក ម៉ាក អង្គរ (Angkor 333-2010) នៅ ផ្ទះ របស់ លោក ក្នុង ទី ក្រុង ភ្នំពេញ។ (រូបថត៖ AFP)
ក្រុមហ៊ុន​ចម្រុះ​កម្ពុជា​-ចិន​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​ដំបូង​បំផុត​នៅ​កម្ពុជា។ ​រថយន្ដ​នេះ​នឹង​ត្រូវ​គូរ​ប្លង់​ដោយ​ម្ចាស់​យានដ្ឋាន​កម្ពុជា​ ដែល​បាន​ព្យាយាម​បង្កើត​ម៉ូដ​រថយន្ដ​ស៊េរី​ថ្មីៗ​តាម​របៀប​សិប្បកម្ម​ជា​ច្រើន​ឆ្នាំ​មក​ហើយ។
ប្រទេស​កម្ពុជា​នឹង​ផលិត​រថយន្ដ​ដើរ​ថាមពល​អគ្គិសនី​ជាលើក​ដំបូង​នៅ​ឆ្នាំ​២០១២​ខាង​​មុខ​នេះ។​ក្រុមហ៊ុន​ហេង​អភិវឌ្ឈន៍​ដែល​មាន​ទំនាស់​ដីធ្លី​យ៉ាង​ចម្រូងចម្រាស់​និង​ក្រុមហ៊ុន​ជូលាងអ៊ីនធើ​ប្រាយ​ចំកាត់​ (Chau Leong Enterprise (Group) Co.Ltd) ​មកពី​ហុងកុង ​បាន​ចុះ​ហត្ថលេខា​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​នៅ​ថ្ងៃ​ច័ន្ទនេះ​ ក្រោម​គម្រោង​ទឹកប្រាក់​ជំហាន​ដំបូង​ចំនួន​២០​លាន​ដុល្លារ​អាមេរិក។
គឺ​ជា​រថយន្ដ​ដែល​នឹង​មាន​ម៉ាក ​”អង្គរ” ​ដែល​ច្នៃ​ប្រឌិត​ម៉ូដ​ដោយ​ម្ចាស់​ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ទី ក្រុង​​​ភ្នំពេញ។
លោក​ស្រី ​សៀង ចាន់ហេង ​នាយិកា​ក្រុមហ៊ុន​ហេងអភិវឌ្ឈន៍​ មាន​ប្រសាស៍​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ថា​ រោងចក្រ​ផលិត​រថយន្ដ​នេះ​នឹង​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ហើយ​រោង​ ចក្រ​អាច​នឹង​ផលិត​រថយន្ដ​បាន​ពី​៥០០​ទៅ​១០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ។
«នៅ​ដើម​ឆ្នាំ​២០១២​ខាង​មុខ ​រថយន្ដ​អង្គរ​ ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​ចេញពី​រោងចក្រ​នេះ ​​នឹង​មាន​វត្តមាន​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​យើង​ហើយ»។
រថយន្ដ​ប្រើ​ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវ​ប្រើ​ប្រព័ន្ធ​សាកភ្លើង​បញ្ចូល​អាគុយ​ ហើយ​នឹង​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូ​ម៉ែត្រ​ នេះ​បើ​តាម​លោកញាន ផលិត ​ដែល​ជាអ្នក​ផ្តួចផ្ដើម​គំនិត​សម្រាប់​ការផលិត​រថយន្ដ​នេះ។​ ជា​ជំហាន​ដំបូង​ ក្រុមហ៊ុន​ចម្រុះ​នឹង​ផលិត​ត្រឹមតែ​ប្រភេទ​រថយន្ដ​ធុន​ពីរ​កៅអី ​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី​ដែល​អាច​បើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
លោក​លី យៀកលាង ​ប្រធាន​ក្រុមហ៊ុន​ជូលាង អ៊ីនធើ​ប្រាយ ​ចំកាត់​ ជឿជាក់​ថា ​រថយន្ដ​ប្រភេទ​ថ្មី​នេះ​ ​នឹង​មាន​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា។
លោក​អ៊ិត ប្រាង ​រដ្ឋ​លេខាធិការ​ក្រសួង​ឧស្សាហ​កម្ម ​ថាមពល​ និងរ៉ែ ​មាន​ប្រសាសន៍​ថា​ រថយន្ដ​នេះ​សមស្រប​តាម​ស្ថានភាព​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ ​ដោយឡែក​ លោកស្រី​ម៉ែន សំអន ​ឧប​នាយក​រដ្ឋមន្ដ្រី ​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ ​មាន​ប្រសាសន៍​ថា ​រថយន្ដ​អគ្គិសនី​នេះ​នឹង​ជួយ​ថែ​ទាំ​បរិដ្ឋាន​នៅ​ក្នុង​ស្រុក។
«រថយន្ដ​អង្គរ​ ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​នេះ​ពិតជា​មាន​អត្ថ​ប្រយោជន៍​ណាស់​ ព្រោះ​ថា​​វា​នឹង​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​ក្នុង​បរិយាកាស​ ធ្វើ​ឲ្យ​បរិដ្ឋាន​ស្អាត​ និង​ផ្ដល់​ការ​សន្សំ​សំចៃ​ខ្ពស់​ដល់​ជីវភាព​អ្នក​ប្រើប្រាស់»។
លោក ​ញាន ផល្លឹក​ ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​បង្កើត​រថយន្ដ​អង្គរ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ​​គឺ​ជា​ម្ចាស់ ស្ថានីយ៍​លាង​រថយន្ដ​មួយ​ក្នុង​ខណ្ឌ​៧មករា​ក្រុង​ភ្នំពេញ។​ លោក​បាន​ចំណាយ​ពេល​ផលិត​រថយន្ដ​តាម​បច្ចេក​ទេស​ផ្ទាល់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ​២០០២​មកម្ល៉េះ​ ដោយ​ប្រើ​វិធី​ផលិត​ជា​លក្ខណៈ​សិប្បកម្ម​សុទ្ធ​សាធ​ និង​ដោយ​ស្រូប​យក​ និង​កែ​ច្នៃម៉ូដ​រថយន្ដ​តាម​រថយន្ដ​ក្នុង​ពិភព​លោក។ ​កូនស្រី​របស់​លោក​ម្នាក់​គឺ​ជា​អ្នក​ជួយ​ក្នុង​ការ​គូរ​រូបរាង​រថយន្ដ។ ​លោក​ញាន ​ផលិត​មាន​ប្រសាសន៍​ថា​ លោក​ចង់​ពង្រីក​ទីផ្សារ​រថយន្ដ​ប្រភេទ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​ចម្រុះ​ហុងកុង​ និង​ក្រុមហ៊ុន​កម្ពុជា​នេះ​គ្រោង​នឹង​ផលិត​រថយន្ដ​ប្រើ​ដោយ​ថាមពល​នេះ​ចំនួន​ប្រាំបី ​និង​១២​កៅអី​នៅ​ក្នុង​ពេល​អនាគត​ ដែល​ជា​ទិសដៅ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​នឹង​រថយន្ដ​នាំ​ចូល៕

Source: http://www.camnews.org

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post