ថ្ងៃ ពុធ ទី ៦ ខែ មេសា ឆ្នាំ ២០១១
យល់ដឹង ៖ ប្រសិនជាអ្នកចៀសមិនបានដោយត្រូវធ្វើការជាប្រចាំក្នុងការិយាល័យ ១២ម៉ោងក្នុង១ថ្ងៃ ពិតប្រាកដណាស់ អ្នកគួរតែឈប់សម្រាប់២ទៅ៣ម៉ោង។ យោងតាមការសិក្សាមួយ បានរកឃើញថា អ្នកដែលចំណាយពេលធ្វើការក្នុងការិយាល័យលើសពី១១ម៉ោងក្នុង១ថ្ងៃ ឱកាសនៃការគាំងបេះដូងរបស់គេនឹងកើនឡើងដល់ទៅ២/៣ ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការប្រឈមនឹងមានលក្ខណៈធំធេងណាស់ហើយថាGPsគួរតែសួរអ្នកជំងឺម៉ោង ណាខ្លះដែលពួកគេធ្វើការនិងគេផឹកឬក៏ជក់ច្រើនប៉ុនណា។
ការសិក្សាលើកនេះក្រុមអ្នកស្រាវជ្រាវមកពីសាកល វិទ្យាល័យUniversity College London ប្រទេសអង់គ្លេស បានពិនិត្យមើលអ្នកធ្វើការនៅWhitehallចំនួន៧.០០០នាក់ដោយចំណាយពេល អស់១១ឆ្នាំ។ អំឡុងពេលនៃការសិក្សាគេបានរកឃើញមនុស្សចំនួន១៩២នាក់បានកើត ជំងឺគាំងបេះដូង។ តែការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រAnnals of Internal Medicine បានរកឃើញថា អ្នកដែលធ្វើការច្រើនជាង១១ម៉ោងក្នុង១ថ្ងៃគឺ៦៧%ប្រឈមនឹងការគាំ ងបេះដូងធៀបទៅនឹងអ្នកដែលធ្វើការពី៥ទៅ៩ម៉ោង។ គាំងបេះដូងកើតឡើងនៅពេលដែលសរសៃឈាមបេះដូងត្រូវបានបិទជិតទាំង ស្រុង។ ប្រសិនបើការផ្គត់ផ្គងឈាមមិនត្រូវបានធ្វើឱ្យមានឡើងវិញទេ ផ្នែកបេះដូងដែលត្រូវបានផ្គត់ផ្គង់ឱ្យដោយសរសៃឈាមនោះនឹងងាប់ ភ្លាមមួយរំពេច។
អ្នកជំងឺប្រឈមនឹងអត្រាស្លាប់ខ្ពស់ដោយជំងឺបេះ ដូងប្រសិនជាពួកគេជក់បារី មានសម្ពាធឈាមឡើងខ្ពស់ កូឡេសស្ទេរ៉ូលខ្ពស់ឡើងទម្ងន់ខ្លាំងឬក៏មិនហាត់ប្រាណ ។ លោកសាស្រ្តាចារ្យភីធ័រ វេសបឺក នាយកវេជ្ជសាស្រ្តនៅឯមូលនិធិ British Heart Foundation បាននិយាយថា៖«ការសិក្សានៅWhitehall មានឥទ្ធិពលយ៉ាងធំធេងនៅក្នុងការកែតម្រូវការយល់ដឹងពីជំងឺបេះដូង ។ ការរកឃើញទាំងនេះបានបង្ហាញពីលទ្ធភាពដែលថាម៉ោងធ្វើការយូរធ្វើ ឱ្យអត្រាប្រឈមនឹងការគាំងបេះដូង។ តែទោះជាយ៉ាងណា ការសិក្សាបន្ថែមទៀតចាំបាច់ត្រូវតែធ្វើក្នុងគោលបំណងបញ្ជាក់ឱ្យ ច្បាស់ពីមូលហេតុដែលនាំឱ្យយើងមានការផ្លាស់ប្តូរទង្វើរបស់យើង ក្នុងបច្ចុប្បន្ន»៕
Source: http://www.kohsantepheapdaily.com.kh/article/20110405-201854.html