(រូបថត អ៊ុយសុង)
រាជធានីភ្នំពេញ ៖ មកទល់នឹងពេលនេះ បច្ចេកវិទ្យាកុំព្យូទ័រយួរដៃម៉ាក Acer Iconia គឺកាន់តែធ្វើឱ្យអតិថិជនអ្នកប្រើប្រាស់មានការភ្ញាក់ផ្អើល ខ្លាំងឡើងៗ ដោយសារតែកុំព្យូទ័រយួរដៃម៉ាក Acer ស៊េរីថ្មី បានបង្ហាញអំពីសមត្ថភាពថាច់ស្គ្រីនជំនួសឱ្យការប្រើប្រាស់ ក្តារឃីបត ធ្វើឱ្យគេមើលឃើញវាមានអេក្រង់ដល់ទៅ២ គឺអេក្រង់ខាងលើដូចកុំព្យូទ័រធម្មតា និងអេក្រង់ខាងក្រោមអាចប្រើជាថាច់ស្គ្រីនជំនួសឱ្យក្តារឃី បតវិញ ។
ឃើញហើយគ្មានអតិថិជនណាមួយថា មិនភ្ញាក់ផ្អើលនោះទេ ឃើញហើយចង់បានប្រើដោយសារតែកុំព្យូទ័រនេះមានបច្ចេកវិទ្យា កាន់តែទាន់សម័យ ពេញនិយម ដោយកញ្ចក់ទាំង២មានទំហំ១៤អ៊ីញ ទំហំក្រាហ្វិក 1366x768 HD ធានាថា រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ហើយប្រព័ន្ធដំណើរការរបស់វាគឺប្រើប្រាស់ CPU ដ៏មានអានុភាពម៉ាក Intel core.i5 ជាមួយ Ram DDR3 ទំហំ 4GB និងមានថាសរឹងផ្ទុកទិន្នន័យទំហំដល់ទៅ 750 GB ឯណោះ ។
ដើម្បីបម្រើផលប្រយោជន៍របស់អតិថិជនឱ្យ កាន់តែមានកម្រិតខ្ពស់ កុំព្យូទ័រម៉ាក Acer តែងតែធ្វើការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនឥតឈប់ឈរ តួយ៉ាងដូចជាកុំព្យូទ័រម៉ាក Acer Iconia ដែលមានអេក្រង់២ ឈប់ប្រើក្តារឃីបត មានលក្ខណៈជាថាច់ស្គ្រីននេះ គឺកាន់តែបង្ហាញសមត្ថភាពបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតដែលមិន ធ្លាប់មានពីមុនមក ប្រកួតប្រជែងឈ្នះដាច់គេទាំងអស់ បើប្រៀបជាមួយនឹងផលិតផលកុំព្យូទ័រដទៃទៀត ។ បច្ចុប្បន្ន កុំព្យូទ័រយួរដៃម៉ាក Acer Iconia នេះត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន ឆាយហុកកុំព្យូទ័រ ៕
Source: http://www.kohsantepheapdaily.com.kh/article/20110325-005059.html
Source: http://www.kohsantepheapdaily.com.kh/article/20110325-005059.html