តើការចម្រេចកាមដោយខ្លួនឯងអាចបណ្តាលឲ្យកើតបញ្ហា​សសៃប្រសាទ និងធ្វើឲ្យអសមត្ថភាពសិចដែរឬទេ

គេតែងតែ​លើក​ឡើង​អំពី​ជំងឺ​ទាំង​ឡាយ​ប៉ះពាល់​ផ្លូវចិត្ត​ និង​ចិត្តសាស្រ្ត​ សិច​អាច​និយាយ​បាន​ថា​រហូត​ដល់​ធ្វើ​ឲ្យ​បាត់​បង់​សមត្ថភាព​ផ្លូវភេទ​ថែម​ទៀត​ផង។​ ប៉ុនែ្ត​ប្រភេទ​ជំងឺ​ទាំងឡាយ​នេះ​មិន​បាន​កើត​មាន​ឡើង​ដោយាសារ​តែ​ហេតុផល​នៃ​ការ​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​បណ្តាល​ឡើង​នោះ​ទេ។
ករណី​មូលហេតុ​ធ្លាក់​ចុះ​ខ្សោយ​ផ្នែក​សរសៃ​ប្រសាទ​
 (Surmenage) គឺ​ជា​សភាព​ប្រែប្រួល​ផ្នែក​ផ្លូវ​ចិត្ត​ អាស្រ័យ​ដោយា​សា​រ​មាន​ការ​ព្រួយ​បារម្ភ​ ការ​បាត់បង់​តុល្យភាព​ផ្នែក​អារម្មណ៍​ ស្មារតី​ ការ​ភ័យ​ខ្លាច​ដោយ​ពុំមាន​មួលហេតុ​ រួម​ទាំង​ករណី​អត់ងងុយ​ជាប់​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ។​
អសមត្ថភាពនៃ​ប្រដាប់​ភេទ​ (លិង្គមិនងើប)​ នោះ​ កើត​មាន​ដោយសារ​កត្តា​ផ្លូវចិត្ត​ខុស​ពី​ធម្មតា​ ពិសេសស​តែង​តែ​កើត​មាន​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ជា​ដើម។
ជនណា​ដែល​ខ្វះ​ចំណេះ​ដឹង​អំពី​ផ្នែក​កាម​សាស្រ្ត​ ឬ​ការ​រួម​ភេទ​សម័្ពន្ធ​ រួម​ទាំង​ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ចំ​ពោះ​ខ្លួន​ឯង​កនុង​ករណី​មាន​ការ​រួម​រក័​នោះ​ទៀត​សោត​ ក៏ងាយ​ប្រឈម​មុខ​ទៅ​នឹង​ភាព​បាត់បង់​សមត្ថភាព​ក្នុងការ​រួម​រ័ក​នោះ​ណាស់​។​
មនុស្ស​យើង​កើត​មក​ហើយ​ធំ​ពេញវ័យ​ឡើង​រហួត​ដល់​មាន​អាយុ​១៣-១៤​ឆ្នាំ​ ដឹង​កី្ត​ ចាប់​ផ្តើម​កើតមាន​សេ្នហា​ មាន​ទំនាក់ទំនង​ភេទ​ ព្រម​ទាំង​កសាង​អនាគត​បងើ្កត​កូន​ចៅ​….ទាំង​នោះ​ហើយដែល​​ហៅ​ថា​​ ការ​មាន​ទំនាក់​ទំនង​ផ្នែក​ជីវសាស្រ្ត​ (Relation Biologique)
ជារៀងរាល់​ពេល​ដែល​មាន​ទំនាក់​ទំនង​ផែ្នក​សិច​ បញ្ហាអ័រម៉ូន​ភេទ​តែង​តែ​បញេ្ចញ​មក​យ៉ាង​ច្រើន​។​ ដោយសារ​តែ​អ័រ​ម៉ូន​ភេទ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូបកាយ​របស់​មនុស្ស​កើត​មាន​សំរើប​ស្រើបស្រាល​ពោរពេញ​ទៅ​ដោយ​ចំណង់​រួម​ភេទ​និង​ទទួល​បាន​ភាព​ងាយស្រណុក​សុខស្រួល​ដល់​ទី​បញ្ចប់។​
ដោយ​សារ​តែ​មាន​ការ​រួម​ភេទ​សម័្ពន្ធ​នោះ​ហើយ​ ទើប​បាន​ធ្វើ​ឲ្យ​ស្រ្តី​ភាគ​ច្រើន​រួច​ចាក់​ផុត​ពី​ការ​កើត​ជំងឺ​ផេ្សងៗ​ទាក់​ទង​ទៅ​នឹង​រោគ​ស្រ្តី​នោះ​។​ ពិសេស​ទៅ​ទៀត​ អាច​ជួយ​ចម្លង​ផុង​មិន​ឲ្យ​កើត​មាន​ជំងឺ​មហារីក​នោះ។​
ដោយសារ​តែ​មាន​លក្ខខណ្ឌ​ណា​មួយ​នោះ​ហើយ​ ដែល​ភាគព​ឡូហ្ស៊ិក​ (Logique)ផែ្នក​ជីវសាស្រ្ត​ខាង​លើ​នេះ​នាំ​ឲ្យ​មិន​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​ អាច​មាន​ករណី​ប៉ះពាល់​ដល់​ផែ្នក​ណា​មួយ​រនៃ​រូប​រាង​កាយ​ចៀស​មិន​ផុត​នោះ​ទេ។​
នៅ​បស្ចឹម​ប្រទេស​ មាន​ស្រ្តី​ជា​ច្រើន​ដែល​ពុំមាន​គូសេ្នហ៍​តែងតែ​ជ្រើសរើស​យក​មធ្យោបាយ​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​នេះ​ក៏​​ដើម្បី​ជួយ​បន្ធូរអារម្មណ៍​ពុះ​កញ្រ្ចោល​ដោយ​សារ​សិច​រួម​ទាំង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​នោះ​ទៀត​ផង​ដែរ។​
ករណី​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ តើ​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ​ និង​ឥទិ្ធពល​ដល់​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​ដែរ​ឬទេ?​
ការ​ចម្លង​មេរោគ​តែង​តែ​កើត​មាន​ចំពោះ​ស្រ្តី​ភេទ​ច្រើន​ជាង​បុរស​។​ ប៉ុនែ្ត​ ប្រសិន​បើ​បុរស​ភេទ​សមេ្រច​កាម​ដោយ​ប្រើ​ដៃ​ខ្លាំង​ពេក​នោះ​ ក៏​អាច​បណ្តាល​ឲ្យ​របួស​ដល់​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅវិញ។​
ប្រសិន​បើ​គេ​មាន​ចំណង​អាពាហ៍ពិពាហ៍​ហើ​យ​នោះ​ ការកាត​់​បន្ថយ​ការ​សមេ្រច​កាម​ដោយ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ គឺ​ជា​ការ​ដ៏​ចាំបាច់​សម្រាប់​ការពារ​សុភមង្គល​ក្នុង​គ្រួសារ។​​ ជាក់​សែ្តង​គឺៈ
§  សូម​កុំ​ស្លៀក​ខោត្រនាប់​រឹត​ខ្លាំង​ពេក​ នៅ​ពេល​ទទួល​ទាន​ដំណេក​ពេល​យប់។
§  កុំទស្សនាខែ្ស​ភាព​យន្ត​អាសអាភាស​ ឬ​សៀវភៅ​រឿង​សិច​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ភេទ។​ ចូរ​ងាក​ទៅរក​ការ​ហាត់​ប្រាណ​ និង​លេង​កីឡា​ ឬ​មួយ​ក៏​មានការ​សម្រាក​សំរាន្ត​ដើម្បី​លុប​បំបាត់​ចោល​អារម្មណ៍​ផេ្តសផ្តាស​ដោយសារ​សិច៕​

ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់ 

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post