តើពេលណាទើបបុរសនឹកឃើញរឿងសិច?

មានសិចរហូតដល់​ទៅ​ ៣៧​ដង​ ក្នុង​ ១​សបា្តហ៍​។ នេះ​ជា​ការ​គិត​ និង​បំណង​ប្រថ្នា​ដែល​សិ្ថត​នៅ​ក្នុង​អារម្មណ៍​របស់​វ័យ​កេ្មង​។​ នៅ​ពេល​នោះ​ដែរ​ អារម្ម​ណ៍​សិច​របស់​ស្ត្រី​វ័យ​កេ្មង​ ទោះជា​ចំណង​សិ្ថត​នៅ​ដល់​កំពូល​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ត្រឹម​តែ​ ៩ដង​ក្នុង​ ១សបា្តហ៍​ប៉ុណ្ណោះ។​

លាក Pamela Regan សាស្រ្តាចារ្យ​ផែ្នក​ចិត្តសាស្រ្ត​នៃ​សកលវិទ្យាល័យ​កាលី​ហ្វ័រនីញ៉េ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​
ថា​​ បុរស និង​ស្រ្តី​ស្ទើរ​តែ​គ្រប់​រូប​សុទ្ធ​តែ​គិត​ទៅ​ដល់​រឿង​រួម​សិច​នោះ​ដូចគ្នា​ ហើយ​រឿង​ដូច​នេះ​ក៏​ចេះ​តែ​កើត​មាន​ជា​ប្រចាំ​ថៃ្ង​ដែរ។
សិ្ថត​នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​របស់​ខ្លួន​នោះ​ លោក​ស្រី​សាស្រ្តាចារ្យ​ព្រម​ទាំង​សហសេវិក​របស់​គាត់​ បាន​ធ្វើការ​សំភាសន៏​ជាមួយ​នឹង​មនុស្ស​ ៦៧៦នាក់​ ទាំង​ប្រុសទាំង​ស្រ្តី​ ដែល​មាន​អាយុ​មធ្យម​ ២៥​ឆ្នាំ​ អំពី កម្រិត​រួ​ម​ទាំង​ចំណង​់​រួម​ភេទ​ដែល​កើត​មាន​នៅក្នុង​ការ​គិត​ដោយ​ខួរក្បាល​របស់​ពួក​គេ។​ ​ សរុបជារួម​មក​ មាន​មនុស្ស​ដល់​ទៅ​ ៩៧,៣ភាគរយ​ នៃ​ចំនួន​ខាង​លើ​ សុទ្ធ​តែ​មាន​អារម្មណ៍​សិច​ដូចគ្នា​ មិន​ថា​បុរស​ ឬ​ស្រ្តី​នោះ​ទេ​។​
សិ្ថត​នៅ​ក្នុង​អត្រា​បែប​នេះ​ បុរស​គ្រាន់​តែ​មាន​កំរិត​លើស​ស្រ្តី​តែ​បនិ្តច​ប៉ុណ្ណោះ​ មាន​បុរស​ ៩៨,៨​ភាគរយ​ និង​ស្រ្តី​ ៩៥,៩ភាគរយ​។
ក៏​ដូចជា​ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ពេល​មុន​នោះ​ផង​ដែរ​ ដែល​ក្រុម​សិក្សាស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បុរស​ភេទ​ពិត​ជា​គិត​ដល់​រឿង​សិច​ច្រើន​ជាង​ស្រ្តី​មែន​ ឬ​ក៏​អាច​និយាយ​បាន​ថា​ មាន​ចំនួន​ស្មើ​និង​ ៤ដង​ ប្រៀប​ធៀប​ទៅនឹង​ស្រ្តី​ភេទ។​ កុំថា​ឡើយ​តែ​ការ​គិត​ សូម្បី​តែ​សកម្មភាព​សិច​របស់​បុរស​ ក៏កាន់​តែ​មាន​ច្រើន​លើស​ស្រ្តី​ផង​ដែរ។​
“ការ​ខុស​បែ្លក​គ្នា​យ៉ាង​នេះ​ ក៏​ប្រហែល​ជា​មាន​ការ​ជះឥទិ្ធពល​ដោយ​សារ​សង្គម​រហូត​ដល់​កើត​មាន​ជា​សកម្មភាព​រួម​ភេទ​សម័្ពន្ធ​របស់​បុរស​​ និង​ស្រ្តី​នោះ។​ ជាមួយ​គ្នា​ផង​ដែរ​ ក៏​ពិត​ជា​ដោយ​សារ​តែ​មាន​ភាព​ខុស​គ្នា​ផែ្នក​សរីរជីវ​សាស្រ្ត​រវាង​បុរស​ នឹង​ស្រ្តី​ផង​ដែរ”។​ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​ពី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នោះ។​
ថី្វត្បិត​តែ​យ៉ាង​ដូច្នេះ​ក្តី​ លទ្ធផល​បែប​យ៉ាង​នេះ​ក៏​មិន​មែន​ជា​រឿង​មួយ​ដែល​គេ​ធ្វើការ​សិន្និដ្ឋាន​ដោយ​វិជ្ជមាន​ថា​បុរស​ភេទ​ពេល​ណា​ក៏​ទាមទារ​រួម​សិច​ឥត​ឈប់ឈរ​ថែម​ហើយ​ថែម​ទៀត​ ឬ​ក៏​ស្រ្តី​ភេទ​វិញ​បែរ​ជា​ខ្វះ​ខាត​ភាព​ងប់​ងុល​នឹង​ការ​រួម​រ័ក​នោះ​ក៏​ទេ​ដែរ​។​​ នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​បនែ្ថម​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នោះ៕​
ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ​-កំសត់​

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post