បុរសមិនទាន់មានប្រពន្ធតែងតែប្រព្រឹត្តសម្រេចកាម​ដោយខ្លួនឯង តើមានបញ្ហាអ្វីនៅពេលអនាគត?

ការសម្រេច​កាម​ដោយ​ខ្លួន​ឯង​ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​អតីតកាល​មក​នោះ​ ជា​ការ​ពិត​គ្រាន់​តែ​ជា​សកម្មភាព​បំពេញ​សេចកី្ត​ត្រូវការផ្នែក​សេរីរជីវសាស្រ្ត​​ (សេចកី្ត​បំពេញ​សំណូមពរ​ផ្លូវភេទ)​ តែ​ប៉ុណ្ណោះ​ ដោយ​ចាត់​ទុក​ថា​ ជា​រឿង​ធម្មតា​សម្រាប់​រូបកាយ​របស់​មនុស្ស​ទាំង​ឡាយ​នោះ​
។​ បើ​និយាយ​អំពី​មួយ​ជីវិត​របស់​មនុស្ស​ប្រុស​វិញ​នោះ​ គឺ​ស្ទើរ​គ្រប់​គ្នា​ទាំង​អស់​ សុទ្ធ​តែ​ធ្លាប់​សម្រេច​កាម​ដោយខ្លួន​ឯង​យ៉ាង​នេះ។ ​នេះ​គ្រាន់​តែ​ជា​សកម្មភាព​សិច​ម៉្យាង​ដើម្បី​ដោះ​ទ័ល​ណ ក៏​ព្រោះ​តែ​ចំណង់​រួម​ភេទ​បាន​កើត​មាន​ឡើង​ និង​មាន​ភាព​បន្ទាន់​បំផុត។

ការសម្រេច​កាម​តញ្ហា​ច្រើន​កើត​មាន​ចំពោះ​តែ​យុវវ័យ​ នៅ​ពេល​ដែល​ចំណង​នៃការ​រួម​ភេទ​កើត​មាន​ទ្រាំ​លែង​បាន​ ពិសេស​យុវវ័យ​​ និង​យុវតី​ដែល​ពុំ​មាន​លទ្ធភាព​ស្វែង​រក​ដៃគូ​រួម​រ័ក​ដើម្បី​សម្រន់​ចំណង់​ភេទ​ ព្រោះ​តែ​ខ្លាច​ប៉ះពាល់​ដល់​សីលធម៌​សង្គម​ ឬ​ក៏​ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ ឬ​ក៏​សិ្ថត​នៅ​ទីកន្លែង​ណា​មួយ​ដែល​សិ្ថត​មិន​អាច​មាន​លទ្ធភាព​ជួប​ប្រាស្រ័យ​ជាមួយ​នឹង​មនុស្ស​ផ្ទូយ​ភេទ​គ្នា​មាន​ការ​រស់​នៅ​តាម​ទីកោះ​ នៅតាមព្រំដែន​ ឬ​ការ​ធ្វើ​ដំណើរ​លើ​នាវា​ឆ្លងកាត់​សមុទ្រ​អស់​ពេល​ជា​យូរ​ថ្ងៃ​ រស់​នៅ​ក្នុង​ការ​ឃុំឃាំង​យូរពេក។​
ការបំពេញ​ចំណង់កាម​ដោយ​ខ្លួន​ឯង​កាន់​តែ​ត្រូវ​កាត់​បន្ថយ​ទៅ​តាម​ពេលវេលា​​ អាយុកាល​ ឬ​នៅ​ពេល​ដែល​គេ​រៀបការ​ប្តី ប្រពន្ធ​ ទៅ​ហើយ​នោះ។
ក៏នៅ​​មាន​ករណី​ខ្លះ​ទៀត​ នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ញៀន​នឹង​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នៅ​តែ​ប្រព្រឹត្តិយ៉ាង​ដូច្នេះ​ ដោយសារ​តែ​គេ​ពុំ​ទទួល​បាន​ភាព​ស្រណុក​ដល់​កំពូល​នៅ​ពេល​រួម​ភេទ​ជាមួយ​ដៃ​គូ​ហើយ​នោះ​ ហើយ​គេ​បែរ​ជា​ទទួល​អារម្មណ៍​ស្រណុក​ស្រួល​ខ្លាំង​ទៅ​វិញ​ ពេល​ឈាន​មក​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នោះ​។​ នេះ​ត្រូ​​វ​បាន​ចាត់​ទុក​ជា​ប្រភេទ​ជំងឺ​មួយ​ទាក់ទិន​ទៅ​នឹង​ផ្លូវកាម​ដែល​ទាមទា​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់​។​ ទោះ​បី ជា​សភាព​នៃ​ផ្នែក​ជីវសាស្រ្ត​របស់​មនុស្សនោះ​ សិ្ថត​នៅ​ជា​ធម្មតា​ ប្រក្រតី​ ក៏​បណ្តា​មិត្ត​យុវវ័យមិនត្រូវ​ប្រព្រឹត្តិ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​នោះ​ហួស​ហេតុ​ពេក​នោះ​ដែរ ដែល​នឹង​ក្លាយ​ទៅ​ជា​រឿង​ញៀន​នឹង​ការ​ប្រព្រឹត្តិ​យ៉ានេះ។ ការ​ប្រព្រឹតិ្តកាម​ដោយ​ខ្លួន​ឯង​ច្រើន​លើស​ពេក​ និង​អូស​បន្លាយ​ជាយូរ​នោះ​ នឹង​នាំ​ឲ្យ​រូបកាយ​ខ្សោះ​កម្លាំង​ទៅ​ជា​លំដាប់ៗ​ក្នុង​នោះ​ក៏​មាន​ផល​មិន​ល្អ​ប៉ះពាល់​ដល់​ផ្នែក​សរសៃរប្រសាទ​ គ្មាន​អារម្មណ៍​ប្រមូល​ផ្តុំ​ ការបញ្ចញ​ពលកម្ម​ និង​ការ​សិក្សា​ក៏​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​គំហុក។
សម្រាប់​ភាព​ជាក់​ស្តែង​វីញ​នោះ​ គឺ​ជា​ការ​ពិបាក​ខ្លាំង​ណាស់​ ដោយសារ​តែ​គេ​មិន​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ដ៏​អាក្រក់​នោះ​មក​ធ្វើ​ការ​ហាត់​ប្រាណ​ ឬ​លេង​កីឡា​វិញ។​ ប៉ុនែ្ត​បណ្តា​មនុស្ស​ទាំង​ឡាយ​ដែល​នៅ​លីវ​ គប្បី​រៀប​ចំ​គ្រូសារ​ប្តី ប្រពន្ធ​ ឬ​ត្រូវ​មាន​ការ​ព្យាបាល​ផ្នែក​ផ្លូវ​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មាន​ការ​ប្រាស្រ័យ​ផ្ទាល់​ជា​មួយ​នឹង​វេជ្ជបណិ្ឌត​ផ្នែក​កាម​សាស្រ្ត​ផង​ដែរ។​ ប្រការ​ដែល​សោក​ស្តាយ​វីញ​នោះ​ នៅ​ប្រទេស​យើង​ គ្រូ​ពេទ្យ​ផ្នែក​នេះ​នៅ​ពុំ​ទាន់​មាន​នោះ​ទេ៕
ប្រភពៈ ទស្សនាវដី្តតារា

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post