ស្រី្តដែលមានផ្ទៃពោះអាចរួមភេទបានដោយមិនបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃពោះរបស់ពួកគេនោះទេ នេះបើយោងតាមការសិក្សាស្រាវជ្រាវផែ្នកសុខាភិបាលនេះ។
ការសិក្សានេះ និយាយថា’ មិនមានភស្តុតាងដែលថាការរួមភេទជាញឹកញាប់អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃពោះនោះទេ”។
ការសិក្សារកឃើញចុងក្រោយបំផុតនេះក៏បានផ្ទុយគ្នាទៅនឹងជំនឿថា ការរួមភេទអាចបង្កអោយទារកមិនបានកើតមកតាមការកំណត់ជាធម្មតានោះ។
ក្រុមវិទ្យាសាស្ត្របានសន្និដ្ឋានថាការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះគឺជាទូទៅនិងជាធម្មតា ពោលគឺមិនបង្កគ្រោះថ្នាក់ដល់ទារកឬបង្កបញ្ហាដល់ស្បូននោះទេ។ ប៉ុនែ្ត ចំពោះអ្នកដែលរំពឹងថានឹងមានកូនភ្លោះឬកើតកូនមុនពេលកំណត់នោះ គួរតែជៀសវាងការរួមភេទ។
ការសិក្សានេះបានសិក្សាលើស្ត្រីមានផ្ទៃពោះចំនួន១១.០០០នាក់ ។ ស្ត្រីមានផ្ទៃពោះចំនួនពាក់កណ្តាលនៃចំនួននេះ បានរួមភេទញឹកញាប់ហើយស្រី្តមានផ្ទៃពោះចំនួនពាក់កណ្តាលទៀតមិនបានរួមភេទញឹកញាប់ទេ។ លទ្ធផលនៃការសិក្សាលើស្ត្រីទាំងនេះ បានបង្ហាញថា មិនមានអ្វីដែលខុសគ្នារវាងក្រុមទាំងពីរនេះ។