វះកាត់​កែសម្ផស្ស​តែមួយ​គ្មាន២!


 បញ្ចុះ​អាវទ្រនាប់​ទៅ​ក្នុង​សរីរាង្គ
 
 វិធីនេះ ​ ពុំ​មែនដូច​ជាការ​បូប​សុដន់​ធម្មតា​ទេ ដោយគេ​នឹង​បញ្ចុះ​អាវទ្រនាប់​ Silicon នៅ​ក្នុង​សរីរាង្គ​ តភ្ជាប់​វា​ជាមួយ​បណ្តាឆ្អឹងជំនីរ។ អាវ​ទ្រនាប់​នេះ ស្រដៀង​នឹង​អាវ​ទ្រនាប់​ធម្មតា វា​មានខ្សែ​ពាក់ស្មា និង ព័ទ្ធ​ទៅ​ក្រោយខ្នង។ គេ​ភ្ជាប់​ខ្សែអាវពាក់​ទៅ​នឹង​ឆ្អឹង​ខ្នង ជំនួស​ដោយ​​ការពាក់​ទៅ​លើ​ស្មា ហើយ​ផ្នែក​ទម្រ​នៅ​ទីតាំង​ទាប​ជាង ដើម្បី​ទ្រ និង លើក​សុដន់។
 កាត់ឆ្អឹង​ជំនីរ​ខាង​ក្រោម​ចោល
 
 នោះ ​ជាការ​វះកាត់កែសម្ផស្ស​ ដោយ​កាត់​ឆ្អឹង​ជំនីរ​ក្រោម​ចោល​ ដើម្បី​ឲ្យ​មាន​រាង​ស្វែល។ ក្នុង​ការ​វះ​កាត់​​នេះ គឺ​ឆ្អឹងលេខ ១១ និង ១២ ហើយ​ពេលខ្លះ​​ ទាំង​លេខ​១០ ត្រូវ​បាន​កាត់​ចោល​ គួប​ផ្សំ​នឹង​ការ​បូម​ខ្លាញ់​ពោះ​ចេញ​ និង​បណ្តឹង​ស្បែក​​ពោះ ដើម្បី​ជួយ​ឲ្យ​នារីៗ មាន​រាង​ល្វត​​ល្វន់។ ប៉ុន្តែ​គល់​ឆ្អឹង​ជំនីរ​ ត្រូវ​បាន​រក្សា​ទុក​ ដើម្បី​បញ្ជៀស​ការ​ធ្វើ​ឲ្យ​របួសផ្នែក​ផ្សេង​ទៀត នៃ​សរីរាង្គ។
 វះកាត់​ស្នាម​ក្រយ៉ៅដៃ​ក្លែងកាយ
 ស្រ្តី ​ឈ្មោះ Lin Rong អាយុ ២៧ឆ្នាំ បាន​មក​ជប៉ុន ក្រោយ​ពេល​ត្រូវ​បណ្តេញ​ចេញ​ពីចិន។ នាង​ត្រូវបាន​ចាប់​ខ្លួន​ បន្ទាប់​ពី​ដឹង​ថា ស្នាម​ក្រយ៉ៅដៃ​របស់​នាង ខុស​ប្លែកគ្នា។ នាង Lin បាន​ធ្វើការវះកាត់​ ដើម្បី​ប្តូរក្រយ៉ៅដៃ​​ពីធ្វេង​មក​​ស្តាំ និង ពី​ស្តាំ​មក​ធ្វេង​វិញ។
 
 ស្បែកលើ ​មេដៃ​ និង ចង្អុល​ដៃ​ស្តាំ ត្រូវបាន​កាត់​ចោល ហើយ​បន្ទាប់​មក យក​មក​បន្សាំ​នៅ​លើ​ម្រាមដៃ​របស់​នាង Lin ដោយ​មានស្នាម​ខុស​ប្រក្រតី​ ពេលនាង​ត្រូវ​ចាប់​ខ្លួន​ ដោយ​រៀប​ការ​ជាមួយ​បុរស​ជប៉ុន។ នាង Lin បាន​ចំណាយ​ ១៥.០០០ដុល្លារសហ​រដ្ឋ​អាមេរិក សម្រាប់​​​ការ​វះកាត់​នៅ​ប្រទេសចិន។
 បូម​ខ្លាញ​នៅ​​ភ្នែកគោលជើង
 
 នេះ ជាស្ថានភាព​ដែល​សាច់ដុំ​កំភួន​ជើង​របស់​អ្នក​ជម្ងឺ​ និង ភ្នែកគោល​ជើង​ជាប់គ្នា​ ហើយ​ភ្នែកគោល​កាន់​តែ​ធំ បន្តិចម្តងៗ ហើយ​ខ្លាញ់​ប្រមូល​ផ្តុំនៅ​ផ្នែក​​ខាង​ក្រោម​ជើង​ ដែល​គេ​អាច​ព្យាបាល​ដោយ​វិធី​បូម​ខ្លាញ់​ភ្នែកគោលជើង។
 បន្ថែម​ស្បែក​នៅ​បាត​ជើង
 ឱសថបន្ថែម ​ស្បែករួម​មាន​សារជាតិ​បង្កើត​កាវ Axit Hialuronic សារជាតិ​ខ្លាញ់ និង សារជាតិ​ចម្រុះផ្សេងទៀត។ ឈ្មោះ​យីហោ​នៃថ្នាំ​បន្ថែម​ស្បែក គឺ ArtFill, Radiesse, Sculptra, Juvederm, Hylaform, Restlane និង ប្រភេទ​មួយ​ចំនួន​ទៀត។ គោល​បំណង​​សំខាន់ គឺ​សំដៅ​បន្ថែម​ស្បែក​​ទៅ​លើ​កន្លែង​ជាក់​ស្តែង​មួយ​ចំនួន​ បំណង​ដើម្បី​ធ្វើ​ឲ្យ​បាត់​ភាព​ជ្រីវជ្រួញ​ ឬ បង្កើន​ស្បែក​នៅ​កន្លែង​មួយ​ចំនួនទៀត​ដូច​ជា ថ្ពាល់ និង បបូរមាត់។ ព្រមជាមួយ​នោះ វាក៏​ត្រូវ​បាន​ប្រើ​សម្រាប់​កាត់​បន្ថយ​ភាព​ត្រហេង​ក្រហូង អាស្រ័យ​ដោយ​ជម្ងឺ​ ឬ​​ វ័យ​ចំណាស់។
 
 ពិសេស ​ប្រភេទឱសថ​នេះ អាចត្រូវ​ចាត់​នៅ​ក្រោម​ស្រទាប់​ស្បែក​នៃម្រាមជើង កែងជើង តែ​ការ​វះ​កាត់​បែបនេះ ត្រូវ​ចំណាយ​លុយពី ៥០០ ទៅ ២០០០ ដុល្លារសហ​រដ្ឋអាមេរិក៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2288

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post