​សិច​ក្នុង​សុបិន​របស់​ស្ត្រី

ការ ​សុបិន ឬ​យល់សប្ដិ គឺជា​រឿង​ធម្មជាតិ ហើយ​សុបិន​ក្នុង​រឿង​សិច ក៏​ជា​រឿង​ធម្មតា ។ ស្ត្រី​ក៏​មាន​សុបិន​រឿង​សិច មិនតិច​ជាង​បុរស​ឡើយ ហើយ​សុបិន​នី​មួយៗ ក៏​មាន​អត្ថន័យ​របស់​វា​ដែរ​... ។​
១. សុបិន​រួមភេទ​ជាមួយ​បុរស​ផ្សេង ដែល​ជា​មនុស្ស​ល្បីឈ្មោះ : នេះ​មានន័យ​ថា អ្នក​គ្មាន​សេចក្ដីសុខ​នឹង​សិច ក្នុង​ជីវិត​របស់​អ្នក​ទេ​គ្រាន់តែ​ថា អ្នក​ចង់​រំភើប​នឹង​បទពិសោធន៍​សិច​ថ្មីៗ និង​ពិតប្រាកដ ជាមួយ​បុរស​សង្ហាៗ ។​
២. សិច​ប្រភេទ ៣ នាក់ : បើ​អ្នក​សុបិន​ឃើញ​រូបភាព​ខ្លួនឯង ជាមួយ​បុរស ២ នាក់ អ្នក​កំពុង​ត្រូវការ​ឲ្យ​ខ្លួន​ឯង​ក្លាយជា​អ្នក​គួរឲ្យ​សរសើរ ឬ​មាន​បុរស​ដណ្ដើម​គ្នា ។ ប៉ុន្ដែ​បើ​អ្នក​សុបិន្ត​ឃើញ​ខ្លួនឯង​ជា​មួយ​គូស្នេហ៍​របស់​អ្នក និង​នារី​ផ្សេង​បង្ហាញថា អ្នក​រំភើប​នឹង​គំនិត​ដែល​ថា ស្ត្រី​ផ្សេង​ក៏​មើលឃើញ​ប្រុស​ស្នេហ៍ របស់​អ្នកមាន​មន្ដ​ស្នេហ៍​ដូចគ្នា ។​
៣. ការបង្ខិតបង្ខំ : សុបិន​នេះ​ផ្ដល់ឱកាស​ឲ្យ​អ្នក​បាន​ស្គាល់​សិច ដែល​ត្រូវ​ហាម ដោយ​មិន​មាន​អារម្មណ៍​ថា​ខុស ។ ការ​សុបិន​ថា ខ្លួនឯង​ជា​អ្នកគ្រប់គ្រង​អ្វី​ឡើយ អាច​សំដៅ​ដល់​សេចក្ដីប្រាថ្នា ដែល​មិន​ចាំបាច់​គ្រប់គ្រង​អ្វី​ឡើយ ឬ​ន័យ​មួយ​ទៀត​ថា ជា​ការ​មាន​សេរីភាព​ពី​ទំនួល​ខុស​ត្រូវ ដើម្បី​ឲ្យមាន​ការរំភើប​ញាប់ញ័​របា​ន​ពេញទំហឹង ។​
៤. រួមភេទ​ជាមួយ​ស្រី​ដូច​គ្នា : នេះ​មិនមែន​មានន័យថា អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ឡើយ តែ​វា​បញ្ជាក់​ថា អ្នក​ចូលចិត្ត​ភាព​សិច​ស៊ី របស់​រូបរាង​ស្ត្រី និង​បើក​ចិត្ត​ទូលាយ​ក្នុង​ការរក​សេចក្ដីសុខ​បាន​គ្រប់បែប ។​
៥. សិច​ជាមួយ​គូស្នេហ៍​របស់​អ្នក : នេះ​ជា​ការ​សុបិន​ដែល​ជួបប្រទះ​ជា​ញឹកញាប់ ចំពោះ​ស្ត្រី ប៉ុន្ដែ​វា​ក្ដៅ​រោលរាល​ជាង​អ្វី ដែល​អ្នក​ធ្លាប់​ធ្វើ​តាម​ធម្មតា ហើយ​វា​ក៏​មានន័យ​គ្រប់គ្រាន់​តែ​ថា អ្នក​កើត​អារម្មណ៍​សិច​ជាមួយ​គូស្នេហ៍​របស់​អ្នក ជា​ប្រការ​ដ៏​ល្អ​បំផុត ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=588:2010-12-02-02-54-35&catid=43:2010-06-18-11-15-44&Itemid=77

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post