តុលាការ​បើក​សវនាការ​លើ​សំណុំ​រឿង​ទី​៣​របស់​លោក សម រង្ស៊ី

តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​យក​សំណុំ​រឿង​ទី​៣ របស់​លោក សម រង្ស៊ី មក​បើក​សវនាការ ក្រោយ​ពី​តុលាការ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​រួច​ម្ដង​ទៅ​ហើយ កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ កន្លង​ទៅ។
ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។ (RFA/Yun Samean)
ប្រធាន គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង ពិធី ជួបជុំ សហគមន៍ ខ្មែរ អាមេរិក នៅ ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ អាមេរិក កាល ពី ថ្ងៃ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១១។ (RFA/Yun Samean)
តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ បាន​បើក​សវនាការ​កាត់​ទោស​កំបាំង​មុខ​មេដឹកនាំ​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ដោយសារ​តែ​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម។
តុលាការ​ក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​នៃ​សំណុំ​រឿង​នេះ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា នៅ​វេលា​ម៉ោង ៨​កន្លះ​ព្រឹក។ សវនាការ​រយៈពេល​ជាង​កន្លះ​ម៉ោង​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​លោក សេង នាង ជា​ចៅក្រម​ជម្រះ​ក្ដី លោក ឯក ឆេងហួត ជា​ព្រះរាជ​អាជ្ញា និង​លោក ការ សាវុត្ថ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហោ ណាំហុង ជា​ដើម​បណ្ដឹង។
មេធាវី​របស់​លោក សម រង្ស៊ី ជា​ចុង​ចោទ គឺ​លោក ជូង ជូងី ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​នោះ​ទេ។ ចំណែក​ឯ​សកម្មជន និង​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មិន​បាន​ចូល​រួម​ដែរ គឺ​មាន​តែ​ភាគី​ដើម​ចោទ បាន​ចូល​រួម​ក្នុង​សវនាការ​នោះ។
មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង គឺ​លោក ការ សាវុត្ថ ជា​ដើម​បណ្ដឹង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ក្រោយ​ពី​សវនាការ​នោះ បាន​បញ្ជាក់​ថា លោក​សង្ឃឹម​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​កូន​ក្ដី​របស់​លោក ៖ «ឯកឧត្ដម ហោ ណាំហុង គាត់​អត់​ចង់​បាន​ប្រាក់​ពិន័យ​ទេ សំខាន់​រឿង​ទោស​ទេ កុំ​ឲ្យ​គាត់ (សម រង្ស៊ី) ចេះ​តែ​ដើរ​ប្រឌិត​រឿង​យក​ទៅ​ផ្សាយ​ការ​ដែល​មិន​ពិត»។
លោក ការ សាវុត្ថ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ហោ ណាំហុង។ (RFA/Sok Serey)
លោក ការ សាវុត្ថ មេធាវី ការពារ ក្ដី ឲ្យ លោក ហោ ណាំហុង។ (RFA/Sok Serey)
លោក ការ សាវុត្ថ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​ប្ដឹង​ទៅ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​តាម​មាត្រ​ទី​៦២ និង​មាត្រា​ទី​៦៣ នៃ​ច្បាប់​ព្រហ្មទណ្ឌ​សម័យ​អន្តរកាល​អ៊ុនតាក់ (UNTACT) ក្រោម​បទ​ចោទ​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន ១០​លាន​រៀល ស្មើ​នឹង ២.៥០០​ដុល្លារ​អាមេរិក។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេធាវី​របស់​លោក សម រង្ស៊ី លោក ជូង ជូងី បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ ដោយ​ទូរស័ព្ទ​របស់​លោក​បាន​បិទ។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​អ្នក​នាំ​ពាក្យ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចាប់​អារម្មណ៍​លើ​សវនាការ​នេះ​ទេ ៖ «ដូច្នេះ​រឿង​ហ្នឹង​ដដែលៗ គ្រាន់​តែ​គេ​ប្រើប្រាស់​កលល្បិច​នយោបាយ ដើម្បី​រំខាន​ដល់​គណបក្ស សម រង្ស៊ី ហ្នឹង​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច»។
មេដឹកនាំ​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្ដឹង​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារ​កេរ្តិ៍ កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ដោយសារ​តែ​លោក សម រង្ស៊ី បាន​ធ្វើ​អត្ថាធិប្បាយ​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅ​វាល​ពិឃាដ​របស់​ខ្មែរ​ក្រហម នៅ​បឹង​ជើង​ឯក​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ជា​អតីត​មេ​គុក​បឹងត្របែក សម័យ​ខ្មែរ​ក្រហម និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គាត ឈន់ ជា​អតីត​លេខាធិការ​របស់ ប៉ុល ពត។
តុលាការ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បាន​កាត់​សេចក្ដី​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​ជាមួយ​លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០០៩ កន្លង​ទៅ ក្រោម​បទ​បរិហារ​កេរ្តិ៍ លោក ហោ ណាំហុង ដោយ​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហោ ណាំហុង ចំនួន ១​អឺរ៉ូ ស្មើ​នឹង ១​ដុល្លារ​កន្លះ។
លិខិត​ឆ្លើយ​បំភ្លឺ​របស់​មេ​គុក​ទួលស្លែង ឬ​មន្ទីរ​ស.២១ លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​មក​បង្ហាញ​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១១ បាន​អះអាង​ថា លោក ហោ ណាំងហុង ឬ​ហៅ​បង​យ៉ែម ជា​អ្នក​ទោស​របស់​ខ្មែរ​ក្រហម គឺ​រង់ចាំ​តែ​ថ្ងៃ​គេ​យក​មន្ទីរ​ស.២១ ដើម្បី​សម្លាប់។
លោក ហោ ណាំហុង ធ្លាប់​បាន​ប្រាប់​អ្នក​កាសែត​ថា លោក​មាន​ការ​ឈឺ​ចាប់​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ពីព្រោះ​សមាជិក​គ្រួសារ​របស់​លោក​ជាង ១០​នាក់ ត្រូវ​បាន​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់៕

Source: http://www.camnews.org/

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post