ពេល រដូវមកម្តងៗ សម្រាប់ស្ត្រីខ្លះ វាជារឿងដែលគួរឲ្យរំខានមួរម៉ៅ ធ្វើឲ្យឈឺពោះ ។ ប៉ុន្តែសម្រាប់ស្ត្រីមួយចំនួនផ្សេងទៀត បែរជាចូលចិត្តទៅវិញ ពីព្រោះវាជាអំឡុងពេលមួយដែលស្ត្រីមានអារម្មណ៍ផ្លូវភេទបំផុត ។ ការមានសិចអំឡុងពេលមករដូវទំនងជាត្រូវបានគេហាម នោះហើយជាហេតុផលមួយដែលថា អ្វីដែលគេកាន់តែហាមគឺបុរសៗ កាន់តែចង់សាកល្បង ឲ្យតែមានភ្លើងខៀវពីភាគីស្ត្រី ។
+ ការការពារជារឿងចាំបាច់
ភាគីប្រុសគួរតែពាក់ស្រោមអនាម័យនៅរៀងរាល់ការរួមភេទរាល់លើក ពីព្រោះពេលដែលឈាមរដូវមកម្តងៗ ឱកាសក្នុងការចម្លងរោគផ្សេងៗ តាមរយៈការរួមភេទក៏មានច្រើនទៅតាមហ្នឹងដែរ ។
+ អត្ថប្រយោជន៍ដែលស្ត្រីបានទទួលតាមរយៈការរួមភេទចន្លោះពេលមករដូវ
- ជួយកាត់បន្ថយអាការឈឺពោះ : សិចមិនគ្រាន់តែជួយសម្រាលអាការឈឺក្បាល ក្នុងពេលធម្មតាប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្ត្រីបន្ថយនូវអាការឈឺពោះ ពេលមករដូវបានទៀតផង ។ ម្យ៉ាងទៀតការរួមភេទមុនមករដូវ វាបានជួយឲ្យស្ត្រីបន្ថយអាការផ្សេងៗពេមករដូវបានផងដែរ ។
- ជាពេលមួយដែលស្ត្រីមានតម្រូវការខ្លាំងបំផុត : អំឡុងពេលដែលស្ត្រីជិតមករដូវ វានឹងមានការប្រែប្រួលអ័រម៉ូន ហើយមានឈាមចូលទៅផ្តុំនៅត្រង់បរិវេណឆ្អឹងត្រគាកច្រើនជាងធម្មតា ធ្វើឲ្យងាយកើតមានអារម្មណ៍ និងមានរំភើបខាងផ្លូវភេទបំផុត ។
+ ប្រការគួរប្រតិបត្តិ
១- គួរតែងូតទឹកជម្រះកាយឲ្យស្អាត និងធ្វើអារម្មណ៍ឲ្យធូរស្បើយទាំងពីរនាក់ជាមុនសិន ជាពិសេសភាគីស្ត្រីច្រើនតែមានការបារម្ភរឿងក្លិនរដូវ ប្រសិនបើបានធ្វើការសម្អាតវានឹងធ្វើឲ្យការរួមភេទប្រកបទៅដោយភាពរលូន ។
២- ភាគីប្រុសត្រូវតែពាក់ស្រោមអនាម័យជាប់ជានិច្ច រាល់ការរួមភេទរាល់លើក ។
៣- ប្រសិនបើរួមភេទនៅលើគ្រែ ឬនៅលើឥដ្ឋ គួរតែមានកម្រាលការពារប្រឡាក់ ។
៤- ប្រសិនបើកើតមានហេតុការណ៍អ្វីមួយនៅចំពេលកំពុងដំណើរការរួមភេទ អ្នកទាំងពីរគួរតែឈប់ និងធ្វើការស្វែងយល់ពីគ្នា ។
៥- កុំភ្លេចលាងជម្រះកាយក្រោយការរួមភេទរួច ។
+ វិធីរួមដំណេកពេលមករដូវ
- ត្រូវងូតទឹកជម្រះកាយឲ្យស្អាត : ទោះបីជាខាងប្រុសចង់យ៉ាងណាក៏ស្ត្រីជាដៃគូត្រូវតែងូតទឹកសម្អាត រាងកាយ ជាមុនសិនដែរ ។ អ្នកអាចសាកល្បងមានសិចជាមួយគ្នាពេលងូតទឹកឲ្យគ្នាទៅវិញទៅមក នោះវាកាន់តែរ៉ូម៉ែនទិក និងទទួលអារម្មណ៍ប្លែកនៅពេលមានពពុះសាប៊ូពេញខ្លួន ។
- អណ្តាតនាំសេចក្តីសុខស្រួល : ស្ត្រីជាច្រើនប្រាថ្នាចង់ឲ្យបុរសជាដៃគូពេញចិត្តនៅពេលឡើងគ្រែ ជាមួយខ្លួន ដោយសុខចិត្តប្រើមាត់ធ្វើអូរ៉ាល់សិច ឲ្យបុរសជាដៃគូដោយមិនមានភាពអៀនខ្មាស ទង្វើបែបនេះធ្វើឲ្យភាគីប្រុសស្លុងអារម្មណ៍មានសេចក្តីសុខជាខ្លាំង ហើយនៅពេលគេមានអារម្មណ៍ខ្លាំងហើយនោះ ច្បាស់ណាស់ថា ទោះបីជាផ្លូវនោះវារដិបរដុបរខិញរខុញ ឬមានទឹកលេចក៏ដោយ ក៏គេចចេសសុខចិត្តបំពានច្បាប់ចរាចរបរកាត់ភ្លើងក្រហមដែរ ។
- ផ្អាកធ្វើអូរ៉ាល់ និងផ្អាកលញ់ឈ្លីចំណុចសំខាន់នោះ : ច្បាស់ណាស់ថា នៅត្រង់ចំណុចសំខាន់របស់ស្ត្រីនឹងជោរជន់ទៅដោយឈាមរដូវ ដូច្នេះភាគីប្រុសមិនត្រូវធ្វើអូរ៉ាល់ ឬ លញ់ឈ្លីត្រង់ចំណុចនោះឡើយ គួរតែរកចំណុចស្រៀវស្រើបណាផ្សេងបបោសអង្អែលជំនួសចំណុចសំខាន់នោះ វិញ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1021:2011-02-23-03-23-16&catid=43:2010-06-18-11-15-44&Itemid=77 |