តារ៉ាកូរ៉េ​ និង​ល្បិច​ក្នុងរឿងអាស្រូវ​ស្នេហា!

 ជំហានទី១: បដិសេធ
 តារាកូរ៉េ​ខាងត្បូង​ភាគ​ច្រើន តែង​មាន​ចម្លើយ​ដូចៗគ្នា ពេលដែល​ចាប់​ផ្តើម​លេចឮនូវពាក្យ​ច​ចាម​អា​រាម​​ស្នេហ៍ស្និតថាៈ វាពុំ​មែន​ជា​ការពិត!។ តាំងពីពាក្យ​ចចាម​អារាម​រឿង Jang Dorg Gun -Go So Young ឬ Kwoa Sang Woo - Son Tae Young... នោះ​ឃ្លា​ដំបូង​របស់​តារា​​ផ្នែកបុរស គឺ “វាគ្រាន់​តែ​ជាពាក្យ​ចចាមអារាម​ ពួកខ្ញុំ​គ្រាន់​តែ​ជាមិត្ត​ភ័ក្តិ”។ ប៉ុន្តែពេលវេលា​ បាន​ផ្តល់​ចម្លើយ​ពិតប្រាកដ​បំផុតថា “វាមិន​មែនជា​ពាក្យចចាមអារាម”។ អ្នក​គាំទ្រ​ពួក​គេ​ ទោះបី​មានការ​សប្យាយ​រីករាយ​ ចំពោះ​គូតារា​ទាំង​នោះ​ ក៏​ពួកគេតែង​និយាយ​​លេង​សើចថា “គូតារា​ទាំងនោះ គឺជា​មហា​គ្រូភូតភ”។
 
គូស្វាមីភរិយា Jang Dong Gun - Go So Young
 
... ឬ Kwon Sang Woo និង Son Tae Young ក៏តែងតែ​បដិសេធ​គ្រា​ដែល​ពួកគេ​ស្នេហ៍ស្និតដំបូង
 ថ្មីៗនេះ ពាក្យ​ចចាម​អារាម​ស្នេហា​កំពុង​ផ្ទុះ​ឡើង​សារជាថ្មី ជាមួយ​គូតារាថ្មី គឺ Bi Rain-Jeon Jihyun, Lee Seung Gi និង Ga-in, Wo Bin- Shin Min Ah... រីឯចម្លើយ​ពីពួកគេវិញ គឺសូន្យ។
 Bi Rain និយាយ​អំពីរឿង​មិត្តភ័ក្រ្ត​ និង​ស្នើ​បេក្ខភាព​តួឯកនៃរឿង “Run Anay” សម្រាប់​ Jeon Ji Hyun គ្រាន់តែជាមិត្ត​ភ័ក្តិយូរឆ្នាំប៉ុណ្ណោះ ក្នុងពេល​ដែល​រូបភាព​ជា​ច្រើន​ដែល​អ្នក​ទាំង​លួច​ជួប​គ្នា​យ៉ាង​អាថ៌​កំ​បាំង​បាន​ឲ្យ “ចាប់​ភ័ស្តុតាង” នឹង​ត្រូវបាន​គេទាញយក​មក​ធ្វើជាសំអាង។
 
Bi Rain ឆ្លើយ​បដិសេធរឿង​លួច​ជួបគ្នា​ជាមួយ​ Jeon Ji Hyun 
 ក្នុង​បទសម្ភាសន៍​ក្នុង​ទូរទស្សន៍​ថ្មីៗនេះ Shin Min Ah ក៏បាន​ធ្វើការ​បដិសេធ​រឿង​ស្នេហ៍ស្និត​ជាមួយ​តារា Won Bin ក្រោយ​ពេលដែល​អ្នក​ទាំងពីរ បានសំដែងយ៉ាងស្និត​ស្នាល​ហួសហេតុ ក្នុង Videoclip ផ្សព្វផ្សាយ​កាហ្វេ។ នាង​ពោលថាៈ យើង​ជួបគ្នាតែ ៣លើក​ប៉ុណ្ណោះ ដើម្បី​ថត​ផ្សាយពាណិជ្ជកម្ម​។ ហើយ​នៅកន្លែង​ថត​ យើង​ក៏និយាយ​ជាមួយគ្នា ប្រមាណ​ ៥០ឃ្លាប៉ុណ្ណោះ។
 
បន្ទាប់​ពី​ការថត​វីដេអូ​
 
 ... Shin Min Ah និង Won Bin តែងមានពាក្យ​ចចាមអារាម តែពួកគេ​បដិសេធជានិច្ច។
 ឥឡូវ​ងាកមក​ស្តាប់​ Ga-in ព្រោកប្រាជ្ញអំពីព័ត៌មាន​ចចាមអារាម​ជាមួយ Lee Seung Gi - បុរស​ល្ងី​ល្ងើ​គួរស្រឡាញ់។ ពេលខ្ញុំ​ចូល​រួម​សម្តែង​ក្នុងរឿង​ “We got married” ជាមួយ Jo Kwon ក៏មាន​ពាក្យ​ចចាមអារាមថា ខ្ញុំ​ធ្វើបែបនេះ ដើម្បី​បញ្ជៀស​រឿង​អាស្រូវ​ស្នេហា​​ជាមួយ​ Lee Seung Gi។ 
 ទោះបីយ៉ាង​ណា ពេល​ដែល​សារព័ត៌មានមួយ​ចុះផ្សាយ​ នោះ​ចាំបាច់​ត្រូវ​តែបកស្រាយ។ តែ​បើខ្ញុំ​ផ្តើម​និយាយ​តែម្នាក់ឯង គឺ​វាប្លែក... ការពិត​ខ្ញុំ​សប្បាយចិត្តណាស់​ជាមួយ​ព័ត៌មាននេះ។ តែឥឡូវ​ខ្ញុំចង់​បក​ស្រាយ​​រាល់​ការយល់ច្រឡំ។ រយៈពេល​កន្លងមក​ ខ្ញុំ​មាន​សុភមង្គល​ណាស់។
 
Ga-in មានអារម្មណ៍​សប្បាយ ចំពោះ​ពាក្យ​ចចាមអារាម​ជាមួយ​ Lee Seung Gi
តែនាង​អះអាងថា វាពុំមែន​ជារឿង​ពិត​
 ជំហានទី២: បិទបើកៗ និង ចំហរ
 បន្ទាប់​ពីការ​បដិ​សេធ​ច្រើន​លើក​​ច្រើន​សារ​មិន​បាន​ជោគ​ជ័យ​ ដោយ​ការ​លើក​ឡើង​នូវ​ភ័ស្តុតាង​ ច្បាស់​ក្រឡែត​ពេក ហើយ​បូក​បន្ថែម​​នឹង​ប្រការ​មួយ​ទៀត​ គឺ​ស្នេហា​របស់​តារា​តាំងនោះ បាន​បោះ​ទៅ​មុខ​មួយ​ជំហាន​យ៉ាង​វែង ទើប​ពួក​តារាៗ​ចាប់​ផ្តើម​បង្ហាញមុខ​កាម៉ារ៉ា។ Jaug Aog Gun និង Go So Young ជាឧទាហរណ៍​ជាក់​ស្តែងមួយ។ បន្ទាប់​ពីរឿង​បើក​បង្ហើប​ពីការ​ទៅ​ទេស​ចរណ៍​​ជា​មួយ​គ្នា ការ​បង្ហើប​ដោយ​ប្រយោល​នូវ​ផែន​ការ​រៀប​អាពាហ៌​ពិពាហ៌​ រហូតដល់​ពេលដែល​ប្រធាន​​ក្រុម​ហ៊ុន​គ្រប់​គ្រង​របស់​ Jaug បាន​ប្រកាស​ទទួល​ស្គាល់​ ទើបគេ​ឃើញ Jaug Aog Gun និង Go So Young គឺ​ជាមិត្ត​រូបនៃ​ម៉ូទីប រឿង​ស្នេហ៍​តារា​កូរ៉េៈ បដិសេធ​- បិទបើកៗ- ចំហរ។
 
Jang Doag Gun និង Go So Young និមិត្តរូបនៃម៉ូទីបស្នេហា​របស់​តារា​កូរ៉េ
 រឿង​ស្នេហ៍ស្និត​របស់​តួ​សម្តែង​ Shin Se Kyung និង Jong Hyun នៃក្រុម​ Shinee ថ្មីៗនេះ ត្រូវ​បាន​អ្នក​ទាំងពីរ​សារភាព។ មុននេះ​ បន្តិច​រឿង​រ៉ាវ​របស់​នាង ស៊ិចស៊ី​លំដា​ប់​ដំបូង “នៃភាព​យន្ត​កូរ៉េ” Kim Hye Soo និង បុរស​ឆ្មេញចំពើស Yoo Hoe Jin ក៏ជាព័តរ៌មានគួឲ្យ​រីក​រាយ​ថ្មី​​មួយទៀត ក្នុង​ពិភព​កំសាន្ត​កូរ៉េ។
 
Shin Se Kyung និង Jong Hyun
 
... Kim Hye Boo និង Yoo Hae Jin សារភាព​ស្រឡាញ់​គ្នា​ក្រោយ​ពេល​អ្នក​គាំទ្រ
“ចាប់​បាន” ភ័ស្តុតាងលួច​ជួបគ្នា 
 ឬគឺជាល្បិច​បង្កើត​ Scandal:
 ក៏ប៉ុន្តែ​ទទ្ទឹមងនឹងកត្តា​ដែល​មាន​លក្ខណៈ​ប្រាកដ​ប្រជា​ ក៏មាន​នូវ​​ពាក្យ​ចចាម​អារាម ដែល​ពួក​តារា​បង្កើត​ឡើង​ដោយ​ខ្លួនឯង។ ប្រការ​នេះ បណ្តាល​ឲ្យ​សាធារណៈជន​ មិន​អាច​​មិន​ចោទ​សំនួរ​ថាៈ តើនេះ​ គឺជា​ស្នៀត​បង្កើត​រឿង​អាស្រូវ(Scandal) ដើម្បី​ប៉ូលា​ឈ្មោះ​របស់​ខ្លួន?
 
Kim Tae Hee និង Yang Dang  Greun បាន​បង្កើត​ពាក្យ​ចចាម​អារាម​ មិន​តិច​ដង​ទេ
ក្រោយ​ពេល​ សម្តែង​ក្នុង​រឿង “Grand Prix”​។
 ថ្មីៗបំផុត​ គឺរឿង​ Kai Tae Hee និង បុរស ២រូបៈ Yang Dong Geun និង Song Seung Heon។ នៅមុនពេលដែល “Grand Prix” បាន​បញ្ចាំង​ផ្លូវការ​តាម​រោងភាពយន្ត Kim Tae Hee និង តួសម្តែង​រួម​ Yang Dong Geun បាន​ស្ងើច​សរសើរ​គ្នា​លើស​ធម្មតា ជុំវិញ​រឿង​​ថើប​ជញ្ជក់​មាត់​ពេល​ថត។ ពេលខ្លះ​ Yang នៅបង្ហើប ចង់​សុំ​រៀបការ​នឹង Kim Tae Hee ហើយ​ភ្លាមៗនោះ ក៏មាន​ពាក្យ​ចចាមអារាម​ “រឿង​កុន តែស្នេហាពិត” ជុំវិញ “Grand Prix។ ប៉ុន្តែ​នៅពេល​ភាពយន្ត​ចាប់​បញ្ចាំង​លទ្ធផល​មិន​ដូច​បំណង​នោះ Scandal ក៏​រលត់​ឈឹង​តែម្តង។​ តួឯកប្រុស Song Seung Heon អ្នក​រួម​សម្តែង ក្នុងរឿង​ “My Priness” ជាមួយ Kim Tae Hee ក៏ធ្វើជាបង្ហើបថាៈ “មិន​ដឹងមុន​ថា ខ្ញុំ​អាច​មានរឿង​អាស្រូវ​ជាមួយ​ Kim Tae Hee”។
 
 Song Seung Heon ធ្វើជា​បង្ហើប​រឿង​ Scandale  ជាមួយ​ Kein Tae Hee
 ទោះបី​ជារឿង​ពិត ឬ គ្រាន់តែ​ជាពាក្យ​ចចាមអារាម​ ក៏ស្នេហា​ក្នុង​ពីភពតារា តែង​តែ​ធ្វើ​ឲ្យ​បរិយាកាស​នៃពិភព​កំសាន្ត​កូរ៉េ “ឡើង​កម្តៅ” ជាង​រឿង​ស្នេហា​អន្លង់​អន្លោច​អារម្មណ៍​ទៅទៀត។
 រឿង​ដែល​មតិ​មហាជន​រង់​ចាំ​ចង់​បាន​នោះ គឺ​ទីបញ្ចប់​ដ៏ល្អ សម្រាប់​រឿង​ស្នេហ៍មួយៗ៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2320

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post