
៙ លើកសរសើរ ឬពោលពាក្យសរសើរកូន និងបង្ហាញនូវការយកចិត្តទុកដាក់ ពេលកូនមានការប្រព្រឹត្តិល្អ ។
៙ បើកឱកាសឲ្យកូន បានសម្រេចចិត្តរឿងផ្សេងៗបានដោយខ្លួនឯងដូចជា ការជ្រើសទិញផ្លែឈើសម្រាប់ទទួលទាននៅពេលថ្ងៃជាដើម ។
៙ អាណាព្យាបាល គួរចៀសវាងសម្ដែងអាកប្បកិរិយាជំទាស់ ឬគាំទ្រឲ្យកូនលេងចំពោះតែរបស់លេងដែលសមស្របនឹងវ័យ តែមួយមុខ គួរអនុញ្ញាតឲ្យកូនបានស្វែងយល់បន្ថែម ។
៙ មិនគួរនិយាយថា ’ទេ !” ដោយមិនទាន់បានគិត ឬពិចារណា ពេលកូនមកសុំអ្វីមួយនោះទេ ព្រោះអាណាព្យាបាលគួរនិយាយថា ’ទេ!” នៅពេលចាំបាច់ត្រូវបដិសេធប៉ុណ្ណោះ និងគួរនិយាយពាក្យថា “បាន” នៅពេលអាចឲ្យតាមការសុំរបស់កូន ។
៙ មិនគួរជំរុញឲ្យកូនធ្វើនូវអ្វីដែលហួសពីសមត្ថភាព ឬហួសព្រំដែនដែលកូនអាចធ្វើបាន ជាពិសេសពេលកូនមានអារម្មណ៍នឿយហត់ ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1048:2011-02-26-03-33-05&catid=49:family-and-child&Itemid=78