
ភាគច្រើនហើយជាការពិតគំនិតអាត្មានិយមបែបនេះ ច្រើនធ្លាក់ទៅលើភាគីខាងបុរសៗ ព្រោះបើតាមការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ ផ្នែកជីវិតគូស្នេហ៍បានទម្លាយឲ្យដឹងថា បុរសភាគច្រើនពេលធ្វើការងារនេះម្តងៗ រមែងស្រូតដំណើររបស់គេឲ្យឆាប់ទៅដល់គោលដៅមុនភាគីស្ត្រី ហើយស្ទើរតែគ្រប់គូស្នេហ៍ទាំងអស់ គេសិក្សារកឃើញថា ភាគច្រើនភាគីបុរសបានទៅដល់គោលដៅមុនភាគីស្ត្រី ទុកឲ្យនាងមានអារម្មណ៍ប៉េលប៉ាលពាក់កណ្តាលផ្លូវទៀត ។
មានកត្តាជាច្រើនទៀតដែលភាគីបុរសមិនគួរនាំមកសាកល្បង ពេលកំពុងធ្វើការងារនៅលើគ្រែ ដែលពេលនេះយើងលើកយកករណីខ្លះៗ តែប៉ុណ្ណោះមកណែនាំទុកជាចំណេះដឹង ជាពិសេសសម្រាប់ភាគីបុរសតែម្តង ។ កត្តាដែលនាំមកនូវបញ្ហាសម្រាប់ការការងារមួយនេះមានដូចជា ៖
គូស្នេហ៍ខ្លះភាគីខាងបុរសចូលចិត្តប្រើស្ទីល បែបអឺរ៉ុបដូចជាប្រើវត្ថុផ្សេងៗ យកទៅប្រឡូកប្រឡាក់នៅទីនោះរបស់ស្ត្រី ដើម្បីជួយអូសបន្លាយឲ្យមានអារម្មណ៍ដក់ចិត្ត នៅពេលកំដៅគ្រឿងម៉ាស៊ីនរបស់គេ ក៏ប៉ុន្តែគេពុំបានដឹងពីផលដែលប៉ះពាល់ដល់សុខភាពអវយវៈភេទរបស់ ស្ត្រីឡើយ ព្រោះវត្ថុទាំងអស់នោះក៏មិនអាចទុកចិត្តបានមួយរយភាគរយថា បានឆ្លងកាត់កម្មវិធីអនាម័យបានមួយរយភាគរយនោះដែរ ។
កត្តាមួយនេះអាចធ្វើឲ្យមេរោគតាមអវយៈវភេទបានយ៉ាងងាយ យកល្អភាគីបុរសគួរប្តូរទីតាំងមកបរិវេណរន្ធផ្ចិតរបស់នាងវិញ ទើបមានសុវត្ថិភាព ដោយគ្រាន់តែប្រើអណ្តាតធ្វើសកម្មភាពដូចគ្នាទុកជាការស្រេច ៕
Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=625:2010-12-13-02-35-19&catid=43:2010-06-18-11-15-44&Itemid=77