ថៃ​ត្រូវបាន​ថ្កោសទោស​ដោយអន្តរជាតិ​ស្តីពី​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​ប្រឆាំង​កម្ពុជា​

ភ្នំពេញ: អង្គការចលនា​សង្គម​ស៊ីវិល​អន្តរជាតិ​មួយ​ធ្វើ​ការងារ​​ប្រឆាំង​ ការប្រើប្រាស់​គ្រាប់​ចង្កោម ហៅ​ជា​ភាសា​អង់គ្លេស​ថា Cluster Munition Coalition (CMC) បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ប្រទេស​ថៃ​ដែល​បាន​ប្រើប្រាស់​ គ្រាប់បែក​ចង្កោម​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​កម្ពុជា នៅក្នុង​ខែ​កុម្ភៈ​កន្លងទៅ​។​

​សេចក្តី​ថ្លែង​ថ្កោលទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​អគ្គរាជទូត​ថៃ​ប្រចាំ​អង្គការ​សហប្រជា ជាតិ​នៅក្នុង​​ទីក្រុង​ហ្សឺ​ណែ​វ បាន​សារភាព​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ទាហាន​ថៃ​ពិតជា​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​មែន​។ នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​៥​មេសា​នេះ អគ្គរាជទូត​ថៃ​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អះអាង​ថា ទាហាន​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ធុន​ DPICM 155mm នៅ​ក្នុង​ទិសដៅ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ របស់​ទាហាន​​កម្ពុជា​។​

​រដ្ឋាភិបាល​ថៃ​សុខចិត្ត​សារភាព​បញ្ហា​នេះ​ ពីព្រោះថា ថៃ​មិន​អាច​បដិសេធ​ការចោទ ប្រកាន់​​របស់​អន្តរជាតិ​បានទេ នៅពេល​​ដែល​ក្រុម​ភ្នាក់ងារ​របស់ CMC បាន​ចុះ​ស៊ើ អង្កេត​ដល់​ទី​កន្លែង​នៅ​តំបន់​សមរភូមិ ក្នុង​ភូមិ​ស្វាយ​​ជ្រុំ ភូមិ​សែន​ជ័យ និង​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​បាន​រកឃើញ​សំណល់​គ្រាប់បែក​ចង្កោម​មិនទាន់​ផ្ទុះជា​ច្រើន ​ប្រភេទ​នោះ​។

​គ្រាប់​មិន​ទាន់​ផ្ទុះ​ធុន M42 M46 និង M85 នៃ​ប្រភេទ​​គ្រាប់បែក​ចង្កោម DPICM (Dual Purpose Improved Conventional Munition) ត្រូវបាន​រក​​ឃើញ​នៅ​លើ​ទឹកដី​កម្ពុជា​។ ក្រុម​ភ្នាក់ងារ​របស់ CMC បាន​ចុះ​អង្កេត​២​លើក​នៅក្នុង​ខែ​កុម្ភៈ​​ក្រោយ​ការផ្ទុះអាវុធ និង​មួយដង​ទៀត​នៅ​ដើម​ខែ​មេសា​នេះ​។​

​សេចក្តីថ្លែងការណ៍​របស់ CMC បានបញ្ជាក់​ថា ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​របស់​ទា​ហាន​​ថៃ​កាលពី​ខែ​កុម្ភៈ​គឺ​ជា​ លើកដំបូង​ហើយ​នៅក្នុង​ពិភពលោក​បន្ទាប់ពី​អនុសញ្ញា​ឆ្នាំ​២០០៨​ស្តីពី​​ ការប្រឆាំង​គ្រាប់បែក​ចង្កោម​បាន​ចូល​ជា​ធរមាន ហើយ​ក្លាយជា​ច្បាប់​អន្តរជាតិ​មក​។​ ​លោកស្រី ឡូ​រ៉ា ឈី​សេ​មេន (Laura Cheeseman) ប្រធាន​អង្គការ CMC បាន​អត្ថា​​ធិ​ប្បាយ​ថា​៖"​វា​គួរ​ព្រួយបារម្ភ​ណាស់​នៅពេល​ដែល​ប្រទេស​មួយ​ បែរជា​មក​ប្រើប្រាស់​គ្រាប់​​បែក​ចង្កោម​ដែល​ត្រូវ​បាន​ហាមប្រាម និង​ប្រឆាំង​ដោយ​សហគម​អន្តរជាតិ​។ ប្រទេស​ថៃ​គឺជា​​ប្រទេស​ឈានមុខ​មួយ ក្នុង​ការប្រឆាំង​រាល់​ទម្រង់​នៃ​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​។ ហើយ​​គួរអោយ​ភ្ញាក់ផ្អើល​នៅ​ពេល​ប្រទេស ​មួយ​នេះ ប្រើប្រាស់​អាវុធ​ដែល​គេ​ហាមប្រាម​"​។​

​លោកស្រី ដេ​នីស ខ​ហ្វ​ឡាន Denise Coghlan ប្រធាន​ក្រុម​ស៊ើបអង្កេត​លើកទីមួយ​
​ ក្នុង ​ខែ​កុម្ភៈ​បាន​និយាយថា គ្រាប់បែក​ចង្កោម​ទាំងនេះ​បាន​ឆក់​ជីវិត​បុរស​២​នាក់ និង​បង្ក​អោយ​​បុរស​២​នាក់​ទៀត​ពិការ​ដៃ និង​៥​នា​កន់​ទៀត​របួស​។ តំបន់​ដែល​ទទួលរង​ការបាញ់​គ្រាប់បែក​​ចង្កោម​នោះ​ត្រូវការ​ការ​បោសសម្អាត​ជា ​បន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាជន​ស៊ីវិល​"​។

​ ទន្ទឹមគ្នានេះ CMC​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ថៃ អោយប្រញាប់​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​​គ្រាប់បែក​ចង្កោម​ដែល​ខ្លួន​បាន​ ប្រើប្រាស់​នេះ មក​អោយ​ភាគី​កម្ពុជា​ដើម្បី​ជួយ​សម្រួល​ក្នុង​​ប្រតិបត្តិ​ការសម្អាត​ គ្រឿងផ្ទុះ​ទាំងនេះ​។​

​គួរបញ្ជាក់​ថា ថៃ​មិន​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​ជា​មួយ​ប្រទេស​​ចំនួន​១០៨ ​ផ្សេង​ទៀត​នៃ​អនុសញ្ញា​ស្តីពី​ការប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម​ នោះទេ​។
​អនុសញ្ញា​នេះ​បាន​ចូល​ជា​ធរមាន​ជា​ច្បាប់​អន្តរជាតិ​កាលពី​ ថ្ងៃ​ទី​១​សីហា​ឆ្នាំ​២០១០ ដោយមាន​​ទិសដៅ​ហាមប្រាម​ការប្រើប្រាស់ ការផលិត ការ​ស្តុក​ទុក និង​ការផ្ទេរ​គ្រាប់បែក​ចង្កោម​ដែល​ជា​គ្រាប់បែក​ដ៏​មាន​គ្រោះថ្នាក់​បំផុត​ ។ ការប្រើប្រាស់​គ្រាប់បែក​នេះ​ពី​សំណាក់​ថៃ​បញ្ជាក់ថា​​ប្រទេស​ជិត​ខាង​ កម្ពុជា​មួយ​នេះ​ពិតជា​មាន​បំណង​អាក្រក់​និង​ពិសពុល​ខ្លាំង​ណាស់​មក​លើ​ កម្ពុជា​៕

Source: http://www.cen.com.kh/localnews/show_detail/129?token=OGE1YzEyZWYyYjVmYTg0YTQ5YmIzMDJhOTMyZmJm

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post