ប្រយោជន៍​របស់​អំបិល​ចំពោះ​សុខភាព

១. ជា​វត្ថុ​ដែល​មិន​អាច​អត់​បាន : តួនាទី​ចម្បង​របស់​អំបិល គឺ​សម្រួល​សម្ពាធ​ឈាម និង​សារធាតុ​រាវ​នៅក្នុង​រាងកាយ​ឲ្យនៅ​ធម្មតា បញ្ជូន​សារធាតុ​អាហារ​ទៅកាន់​កោសិកា​ផ្សេងៗ​នៃ​រាងកាយ ធ្វើឲ្យ​កាល់ស្យូម និង​សារធាតុ​រ៉េ​ផ្សេងៗ​រលាយ​ក្នុង​ឈាម គ្រប់គ្រង​ការ​បង្រួម​ខ្លួន​នៃ​សាច់ដុំ បង្កើន​ការ​ធ្វើការ​របស់​កោសិកា​ប្រសាទ​ប្រភេទ​ខ្លះ ដែល​មាន​ទឹក និង​អំបិល ជា​អ្នក​ចិញ្ចឹម​សរីរាង្គ​របស់​យើង ។​
២. សម្រួល​ចង្វាក់បេះដូង : អំបិល មាន​ប្រសិទ្ធិភាព​ខ្លាំងណាស់ ក្នុង​ការសម្រួល​ជីពចរ​ឲ្យនៅ​ប្រក្រតី ។ អ្នក​គ្រាន់តែ​ពិសា​ទឹក ១-២ កែវ រោយ​អំបិល​បន្ដិច នឹង​ជួយ​កាត់បន្ថយ​អាការ​បេះដូង​លោត​ញាប់ បាន​យ៉ាង​ឆាប់រហ័ស ហើយ​នៅក្នុង​រយៈពេល​វែង អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម តែ​ត្រូវ​ពិសា​ទឹក​ឲ្យបាន​ច្រើន ដើម្បី​លាងជម្រះ​អំបិល​ដែល​លើស​ចេញ​ផងដែរ ។​
៣. ជា​ថ្នាំ​ប្រឆាំងនឹង Histamine : កាត​បន្ថយ​អាការ​ហឺត ដោយ​ការ​ពិសា​ទឹក ១-២​កែវ និង​លាប​អំបិល​លើ​អណ្ដាត ជំនួស​ឲ្យ​ថ្នាំ​បាញ់ (​ជួយ​ឲ្យគេ​ងលក់​ស្រួល​) ។ ក្រៅពីនេះ នៅ​ជួយ​កាត់បន្ថយ​អាការ​ក្អក​ស្ងួត ធ្វើឲ្យ​ប្រព័ន្ធ​ដកដង្ហើម​គ្មាន​សំ​បោរ ជាពិសេស​ចំពោះ​អ្នក​ដែល​កើត​ជំងឺហឺត ឬ​ថង់​ខ្យល់​ប៉ោង អំបិល ក៏​មាន​គុណប្រយោជន៍​ជា​ថ្នាំ​សម្លាប់​មេរោគ​បាន​ទៀតផង ។​
៤. អំបិល​ជួយ​បំបាត់​ភាព​តានតឹង : អំបិល ជួយ​រក្សា​កម្រិត​សារធាតុ បញ្ជូន​ឆ្លងកាត់​ប្រសាទ នៅ​ក្នុង​ខួរក្បាល ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​សោកសៅ​តាម​ធម្មជាតិ ដូចជា សារធាតុ​សេរ៉ូ​ថូនី​ន​, មេ​ឡា​ថូ​នី​ន និង​ទ្រី​ព​តា​មីន ។​
៥. កាត់បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​រាងកាយ : អំបិល​សំខាន់​ណាស់ ចំពោះ​ការនាំយក​អាស៊ី​ត​ដែល​លើស ចេញពី​កោសិកា​ជាពិសេស​កោសិកា​ខួរក្បាល ។ បើ​គ្មាន​អំបិល​ទេ អាច​នឹង​ធ្វើឲ្យ​កើត​ជំងឺ​វង្វេងវង្វាន់ ហើយ​រាងកាយ​នឹង​មាន​អាស៊ីដ​ច្រើនឡើង ព្រោះ​តម្រងនោម​មិន​អាច​ច្រោះ​អំបិល ដែល​លើស​ចេញ​មក​តាម​ទឹកនោម​បាន ។​
បើ​បរិភោគ​អំបិល​តិចពេក អាច​ធ្វើឲ្យ​សាច់ដុំ​កន្ត្រាក់ជីព​ចរលោត​ខុសចង្វាក់ ដល់​ថ្នាក់​បាត់បង់​ជីវិត​បាន ។ ប៉ុន្ដែ​ការបរិភោគ​អំបិល​ច្រើនពេក អាច​ធ្វើឲ្យ​លើសឈាម (​បរិមាណ​អំបិល​ដែល​គួរ​ទទួល​ទាន គឺ ៤០០-១.៤៧០ មិល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ​) ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=1045:2011-02-26-02-49-46&catid=51:2010-12-10-02-41-42&Itemid=79

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post