ហោ ណាំហុង​៖ កម្ពុជា​អ​ភ​ព្វ័​ដែលមាន​ប្រទេសជិតខាង​មាន​មេដឹកនាំ​ពុតត្បុត​អាក្រក់

ភ្នំពេញ: ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ CTN ពី​ប្រទេស​ឥណ្ឌូនេស៊ី លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បានប្រកាសថា កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨​មេសា ឆ្នាំ​២០១១ មាន​ភាព​តឹងតែង និង​អូសបន្លាយ ដោយ​មិនបាន​សម្រេច​អ្វី​ជា​ផ្លែផ្កា​ឡើយ​។ បញ្ហា​គឺ​បណ្តាលមកពី​ភាគី​ថៃ​គ្មាន​សុ​ឆន្ទៈ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រម​ដែន​ដោយ​សន្តិវិធី​ជាមួយ​កម្ពុជា​ទេ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដោយ​សម្តី​ខឹងសម្បា​រថា មាន​ចំណុច​តែ ៣ ប៉ុណ្ណោះ ក្នុង​របៀបវារៈ​នៃ​ការពិភាក្សា គណៈកម្មការ​ព្រំដែន JBC កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨​មេសា ឆ្នាំ​២០១១ នៅ​ទីក្រុង​បូ​ហ្គ័​រ ប្រទេស​ឥណ្ឌូនេស៊ី​។ តាមពិត​ចំណុច​ទាំង ៣ នោះ មានការ​ឯកភាពគ្នា​រួចហើយ​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ កន្លងមក​។ ក៏ប៉ុន្តែ ចំណុច​ទាំងបី​នោះ ត្រូវបាន​ពិភាក្សា​យ៉ាង​តឹងតែង​បំផុត ហើយ​អូសបន្លាយ​ដល់​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃទី​៨​មេសា ទើប​ចប់​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន JBC ទាំង ៣ ចំណុច​នោះ​គឺ ទី​១-​ការបញ្ជូន​ក្រុមបច្ចេកទេស ទៅរក​បង្គោល លេខ​១ ទៅដល់​បង្គោល​ទី​២៣ នៅ​តំបន់​ព្រំដែន​៥ នៃ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​អន្លង់វែង មក​ប្រាសាទ​តា​មាន់​។ របៀបវារៈ​ទី​២-​ការថត​ពី​អាកាស​តាម​យន្តហោះ តាម​បន្ទាត់​ព្រំដែន ដើម្បី​រក​បង្គោល​ព្រំដែន​ចាស់ និង​ចំណុច​ទី​៣-​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់​នៅ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់ថា ខាង​ភាគី​កម្ពុជា​ចង់​ធ្វើ​ភ្លាមៗ ដោយ​បញ្ជូន​អ្នកបច្ចេកទេស​ទៅរក​បង្គោល​ព្រំដែន​ចាស់​។ ម្យ៉ាងទៀត ចំណុចនេះ មិនមាន​ទាក់ទង​នយោបាយ និង​មិនមាន​ទាក់ទង​សភា​ថៃ​ទេ គ្រាន់តែ​ថត​រួមគ្នា​។ ប៉ុន្តែ​
​ជាថ្មី​ម្តងទៀត ភាគី​ថៃ​បានស្នើ​ឲ្យ​ចាំ​សភា​ថៃ​អនុម័ត​លើ​កំណត់ហេតុ​របស់​គណៈកម្មកា​រ​ព្រំដែន JBC ដែល​ជជែក​កាលពី​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ជាមុនសិន​។ កំណត់ហេតុ​នោះ តាំងពី​ខែ​៤ ឆ្នាំ​២០០៩ មកដល់​សព្វថ្ងៃ សភា​ថៃ មិនបាន​អនុម័ត​ទេ ហើយ​រុញ​ទៅ​រុញ​មក បណ្តាក់​គ្នា​ដូច​ខ្ច​ង​។​

​លោក ហោ ណាំហុង បាន​បន្តថា ការព្រមព្រៀង​ចំណុចមួយ​នេះ ដោយសារតែ​ថៃ យល់ឃើញថា មាន​ប្រយោជន៍​ដល់​ថៃ ចំពោះ​ការបើក​ច្រក​នេះ ដើម្បី​ឲ្យ​រថយន្ត​ដឹកទំនិញ​ចុះឡើង កុំ​ឲ្យ​រំខាន​ដល់​ច្រក​ប៉ោយប៉ែត​។ ច្រក​ប៉ោយប៉ែត ទុក​ឲ្យ​ទេសចរ​។ ទំនិញ​ថៃ មក​ស្រុក​ខ្មែរ ក្នុង​១​ឆ្នាំៗ ជាង ២.០០០ លាន​ដុល្លារ​។ ដូច្នេះ​ការបើក​ច្រកព្រំដែន​ថ្មី​នេះ ជា​ផលប្រយោជន៍​ធំ​របស់​ថៃ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​គូសបញ្ជាក់ថា ទង្វើ​របស់​ភាគី​ថៃ បង្ហាញ​ឲ្យ​ឃើញ​នូវ​ជំហរ​អត់​ឆន្ទៈ និង​មាន​ឆន្ទៈ​អាក្រក់​ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី និង​ដោយ​មិត្តភាព គឺ​មិនដែល​ដូច​ខ្លួន​បាន​និយាយ​កោ​កៗ​កន្លងមក​នោះទេ​។​
​បើ​យោងតាម​លោក​ហោ ណាំហុង ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ JBC ដែល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង គឺ​ភាគី​ថៃ ក៏​មិន​ឯកភាព​លើ​ថ្ងៃខែ នៃ​ការប្រជុំ​លើក​ក្រោយ​ឡើយ​។ ថៃ​សុំ​ឲ្យ​ដាក់​ការស្រុះស្រួល​ទាំងសង្ខាង​រវាង​កម្ពុជា និង​ថៃ តាមផ្លូវ​ទូត​។ ចំណែក​កម្ពុជា សុំ​ឲ្យ​មានការ​សម្រុះសម្រួល ដោយ​ឥណ្ឌូនេស៊ី ជា​ប្រធាន​អាស៊ាន ព្រោះ​ឥណ្ឌូនេស៊ី ទទួល​អាណត្តិ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​សម្រុះសម្រួល​ការចរចារ​វាង​កម្ពុជា និង​ថៃ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​។ 

​ម្យ៉ាងទៀត ឥណ្ឌូនេស៊ី ដែលជា​ប្រធាន​អាស៊ាន ក៏​ទទួល​អាណត្តិ​ពី​អាស៊ាន​ទាំងមូល នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​២២​កុម្ភៈ ឆ្នាំ​២០១១​។ នោះ​គឺ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍ ឲ្យ​អាស៊ាន​ចូលរួម​ដោយ​សមស្រប ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​។ ដូច្នេះ​កម្ពុជា ទទូច​ឲ្យ​ឥណ្ឌូនេស៊ី ចូលរួម​រៀបចំ​កិច្ចប្រជុំ ក៏ប៉ុន្តែ​ថៃ​ចង់តែ​ទាត់ចោល​តួនាទី​របស់​ឥណ្ឌូនេស៊ី​។​

​    ​លោក ហោ ណាំហុង ក៏បាន​គូសបញ្ជាក់​ជាថ្មី​ថា ថៃ​មិនមាន​សុ​ឆន្ទៈ និង​មានពុត​ត្បុត​អាក្រក់​។ ថៃ​ចង់តែ​ចរចា​ទ្វេភាគី តែ​ចរចា​ប៉ុន្មាន​ឆ្នាំ​មកហើយ មិនបានការ​អ្វី​សោះ​។ ដូច្នេះហើយ​បានជា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​អាស៊ាន បានប្រគល់​ភារកិច្ច​ឲ្យ​ឥណ្ឌូនេស៊ី ជួយ​សម្រុះសម្រួល​រវាង​កម្ពុជា និង​ថៃ ឈានទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី និង​ឈានទៅ​គោរព​ការឈប់​បាញ់​ជា​អចិន្ត្រៃយ៍​។​

​    ​ការមិន​ព្រម​ទទួលយក​តួនាទី​របស់​ឥណ្ឌូនេស៊ី ក្នុង​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន JBC លើក​ក្រោយ ត្រូវបាន​លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​បញ្ជាក់ថា ចំណុច​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​គំនិតអាក្រក់​របស់​ថៃ ក្នុង​បញ្ហា​ចរចា​។ ថៃ​យក​បញ្ហា​ចរចា​នេះ ជា​ឡប់ឡែ​តែប៉ុណ្ណោះ​។ តែ​កម្ពុជា យើង​ចង់​ចរចា​ឲ្យ​បាន​លទ្ធផល​ជាក់ស្តែង និង​ឲ្យ​បាន​លទ្ធផល​ល្អ លើ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ដោយ​មិត្តភាព​រវាង​កម្ពុជា​-​ថៃ​។​
​    ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​គូសបញ្ជាក់ថា ជា​អភ័ព្វ​ណាស់ ដែល​យើង ( កម្ពុជា ) បាន​ប្រទេសជិតខាង​មួយ ( ថៃ ) ដែលមាន​អ្នកដឹកនាំ មានពុត​ត្បុត​អាក្រក់​យ៉ាងនេះ​៕


Source: http://www.cen.com.kh/localnews/show_detail/19?token=MGFmNTlmOTkxMGQ4Y2ZiN2Y2YmNlYTljOGEyYmVl

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post