វិធីដាស់អារម្មណ៍ គូស្នេហ៍

sex-guide-for-newlyweds-af

វាជារឿងចាំបាច់ ដែលស្ត្រីគ្រប់រូប ត្រូវការឱ្យស្វាមី ស្រឡាញ់ថ្នាក់ថ្នម និង បំពេញនូវអ្វី ដែលនាងត្រូវការ ។ ក្រោយរៀប អាពាហ៍ពិពាហ៍ យូរឆ្នាំ ជីវិតនៃសេចក្តី ស្នេហារបស់អ្នក ក៏តែងសាបរលាប និង នឿយណាយ ទៅតាមកាលវេលា ។ បើអ្នកមិន ចេះច្បាមយក ឱកាសនេះ ត្រឡប់មកវិញនោះ ជីវិតរបស់អ្នក ពិតជាសោះកក្រោះ ។

បើសិនចង់ឱ្យ ជីវិតនៅលើគ្រែ និង អ្វីៗផ្សេងៗទៀត នៅតែស្រស់ នៅតែថ្មី ក្នុងគ្រួសាររបស់ អ្នកនោះ ល្មមដល់ពេល ដោះស្រាយវា នៅពេលនេះហើយ ។
* ចេះបង្កើតបរិយាកាស
ចង់ឱ្យបញ្ហាសិចរស់រវើកនោះ អ្នកត្រូវបង្កើតបរិយាកាសក្នុងគ្រួសារមួយឱ្យរីករាយ សិទ្ធស្នាល និង ប្រកបទៅដោយភាពផ្អែមល្ហែម ។ ព្រមជាមួយគ្នានេះអ្នកត្រូវតែជម្រុះភាពសៅហ្មង ភាពរអ៊ូរទាំ សម្តីគំហកគំហឹន ឬ សូម្បីតែអារម្មណ៍មួម៉ៅ ក្តៅក្រហាយចំពោះគ្នាចេញឱ្យអស់ ។ លើសពីនេះអ្នកត្រូវចេះយកចិត្តទុកដាក់ចំពោះគ្នា និង ទុក្ខធុរៈក្នុងពេលជួបគ្រាលំបាក និង ទាំងចេះថែទាំគ្នាក្នុងពេលមានរោគជំងឺផង ។
* ធ្វើឱ្យស្រើបស្រាលក្នុងរឿងសិច
នេះជាចំណុចសំខាន់មួយដែលធ្វើឱ្យគ្រួសាររបស់អ្នកត្រូវការ និង ស្និទ្ធស្នាលគ្នាមិនចេះរីងស្ងួត ។
* ចេះរៀបចំបន្ទប់ដេក
បន្ទប់ដេកត្រូវស្អាតបាត បរិយាកាសល្អ និង ប្រកបទៅដោយភាពរ៉ូមែនទិក ។
អ្នកត្រូវតែចេះរៀបចំកន្លែងមួយនេះឱ្យស្អាត ត្រូវចេះលម្អដោយពណ៌ផ្សេងៗ ដើម្បីឱ្យបរិយាកាសក្នុងបន្ទប់ ពោរពេញទៅដោយសេចក្តីសុខ ។ ចំពោះពណ៌ដែលអ្នកត្រូវលាបក្នុងបន្ទប់មាន ដូចជា ពណ៌ខៀវខ្ចី ក្រហម ឬ ពណ៌លឿងទុំចាស់ៗ ។ ក្រៅពីនេះពេលចូលដំណេកអ្នកត្រូវបើកអំពូលភ្លើងពណ៌កុលាប ដើម្បីត្រជាក់ភ្នែក ។ ត្រូវរកក្លិន ផ្កាក្រអូប ឬ ទឹកអប់មកបាញ់ក្នុងបន្ទប់ខ្លះផងដើម្បីឱ្យទាំងស្វាមី និង ខ្លួនអ្នកមានអារម្មណ៍អណ្តែតអណ្តូងស្នេហាចំពោះគ្នា ។
* ស្លៀកពាក់សិចស៊ីខ្លះដើម្បីអូសទាញភ្នែកស្វាមី
នេះមិនមែនមានន័យថា ឱ្យអ្នកស្លៀកត្រឹមតែខោក្នុង អាវក្នុងហើយឱ្យរាងកាយស្ថិតនៅលើគោកទេ ព្រោះធ្វើបែបនេះ អាចធ្វើឱ្យស្វាមីអស់អារម្មណ៍ទៅវិញ។
អ្នកត្រូវតែចេះជ្រើសរើសរកសម្លៀកបំពាក់ណាដែលរឹបរាង ស្តើង ឬ អាវរលើបស្តើងដើម្បីពញ្ញាក់ភ្នែកស្វាមី ។ ទោះបីរូបរាងអ្នក ធាត់ជ្រុលឬមិនស្អាតក៏វាជួយបានមួយផ្នែកដែរ ។ ក្រៅពីនេះអ្នកត្រូវរកសម្លៀកបំពាក់ណាដែលស្វាមីចូលចិត្ត និង ត្រូវកាលៈទេសៈផង ទើបវាជួយហុចលទ្ធផលល្អជាទីគាប់ចិត្ត ។
* ជ្រើសរើសភេសជ្ជៈ ឬ គ្រឿងស្រវឹងដាក់ក្នុងបន្ទប់ខ្លះ
អ្នកអាចរកទិញភេសជ្ជៈដែលស្វាមីចូលចិត្ត ឬ មិនដូច្នេះទេទិញគ្រឿងស្រវឹងខ្លះដើម្បីបង្កើតអារម្មណ៍ស្រើបស្រាលដល់ស្វាមី ។ ចំពោះគ្រឿងស្រវឹងខ្លះអាចជួយដល់អារម្មណ៍ផ្លូវភេទដល់គេយ៉ាងល្អ ។
* ជ្រើសរើសពេលវេលារួមភេទ
ពេលវេលារួមភេទអាចត្រឹមម៉ោង ៨ ទៅដល់ម៉ោង ១០ យប់មុនពេលចូលដំណេក ។ សម្រាប់ពេលព្រឹកពេលវេលា ស័ក្តិសមបំផុតក្នុងការរួមភេទគួរស្ថិតចន្លោះម៉ោង ៤ កន្លះទៅម៉ោង ៦ កន្លះព្រឹក ។
* ចេះផ្គាប់ផ្គន់ចំណីអាហារ
អ្នកត្រូវបង្កើតអារម្មណ៍រីករាយដល់ស្វាមី ដោយធ្វើចំណីអាហារប្លែកៗ ដូចជា រៀបចំម្ហូបអាហារ គ្រឿងស្រវឹង បង្អែម ដែលទាំងស្វាមីនិងអ្នកចូលចិត្តបំផុតទុករង់ចាំជាស្រេច ។
កាលស្វាមីត្រឡប់មកពីទីឆ្ងាយ ឬ កន្លែងធ្វើការ បានស្រស់ស្រូបពិតជាទទួលអារម្មណ៍អស្ចារ្យ ។ ក្រោយបរិភោគរួច អ្នកត្រូវបង្កើតបរិយាកាសល្អៗក្នុងគ្រួសារ ហើយមិនត្រូវធ្វើអ្វីឱ្យល្អក់កករឡើយ មិនដូច្នេះរឿងល្អៗទាំងនេះនឹងត្រូវរលាយសាប សូន្យអស់ទៅវិញ ។
* ងូតទឹកជាមួយគ្នាខ្លះ
អ្នកដែលធ្លាប់ងូតទឹកក្នុងបន្ទប់តែមួយជាមួយស្វាមីទេ ? បើមិនធ្លាប់ទេគួរសាកល្បងខ្លះ ។
ទោះបន្ទប់តូចចង្អៀត ឬ គ្មានផ្កាឈូកបាញ់ទឹកក៏ដោយ ការបានចាក់ទឹកផ្តិលពីពាង ឬ អាងដែលមានបន្ទប់បិទជិត ហើយស្រាតននលគកទាំងពីរនាក់នោះនឹងទទួលអារម្មណ៍ប្លែកខុសពីធម្មតាជាក់ជាពុំខាន ។ ជាមួយគ្នា បើសិនអ្នកបានរួមភេទ ក្នុងពេលវេលានេះផងពិតជាមានន័យថែមទៀត ។
* បញ្ចោញភាពទាក់ទាញដោយខ្លួនទទឹក
ចូរអ្នករកឱកាសណាមួយមុនពេលដែលស្វាមីត្រឡប់មកដល់ផ្ទះវិញ ដោយចូលទៅងូតទឹក ឬ ងូតទឹកភ្លៀងទាំងអាវ ស្តើងៗដោយមានឈុតក្នុងជាមួយហើយចេញមកទទួលស្វាមីដល់មាត់ទ្វារទាំងខ្លួនទទឹកជោគ ពេលនោះអារម្មណ៍ក្តុកក្តួល ពិតជាប្រែប្រួលមកលើអ្នកហើយ៕ 
សរសេរដោយ ភ្នំពេញដេលីញូវ

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post