ក្តី​សុបិន្ត​ប្រើ​ម្រាម​ដៃ​ជំនួស​ Mouse Computer បាន​ក្លាយ​ជាការពិត!

 បាតដៃ​របស់​អ្នក​មិន​ត្រឹម​ តែ​ប្រែក្លាយ​ជា​​​កណ្តុរ “Mouse” អេឡិចត្រូនិក​ប៉ុណ្ណោះទេ វា​ក៏​អាច​សរសេរ​អក្សរ​នៅ​លើ​កុំ​ព្យូទ័រ​ ដោយ​សារ​ឧបករណ៍ថ្មីគឺ evoMouse ។
 
 ក្នុង ​​សម័យ​​បច្ចេក​វិទ្យា​ដ៏​ទើប​នេះ វត្តមាន​របស់​ Mouse Computer កាន់តែ​តិចទៅៗ អាស្រ័យ​​ដោយ​សារ​​លេច​ចេញ​នូវវត្តមាន​​របស់​ Touchpad នៅ​លើ​កុំ​ព្យូទ័រ Laptop អេក្រង់ Induction របស់​ Smart Phone។ អាស្រ័យ​ហេតុនេះ ក្រុមហ៊ុន Celluon បាន​សម្រេច​​ច្នៃផលិត​ចេញ​នូវឧបករណ៍ថ្មី ដែល​ជា​មជ្ចុរាជ “កំចាត់” Mouse Computer ជារៀង​រហូត​។ តែគួរ​ឲ្យ​អស់​សំណើច​ឈ្មោះ​របស់​ឧបករណ៍នេះ មាន​ន័យ​ន័យ​ជា “កណ្តុរ” ដែរ គឺ evoMouse។
 
 នៅ ​ពេល​ដែល​អ្នក​ដាក់ evoMouse នៅ​លើតុ​ វានឹង​ថតក​រូបភាព​បាតដៃ​របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ប្រែ​ចលនា​នៃ​ម្រាម​ដៃនិមួយៗ​របស់​ ទៅ​ជា​បទ​បញ្ជារ​មួយ​ ក្នុង​ការ Control ឬ បញ្ជា​រ Pointer ដើម្បី​កំណត់​ទីតាំង​ Cursor នៅ​លើ​អេក្រង់​កុំព្យូទ័រ។ និយាយ​មួយ​​បែប​ទៀត គឺបាតដៃ​របស់​អ្នក គឺជា​កណ្តុរ​មួយ​របស់​កុំ​ព្យូទ័រ​។ ភាពងាយស្រួល​របស់​របស់​ evoMouse នេះ គឺ​វាមាន​ទំហំប៉ុន​​ Mouse Computer សព្វថ្ងៃនេះ  ហើយ​វាអត់​ធ្ងន់​ទេ គឺ​ស្រាល​ស្ងើក​តែម្តង។ បន្ថែម​ពី​លើនោះ អ្នក​អាច​ភ្ជាប់​វាទៅ​នឹង​កុំ​ព្យូទ័រ តាម​រយៈ USB ឬ Bluetooth “បណ្តាញគ្មានខ្សែ”។
 កណ្តុរ evoMouse នេះ ក៏មាន​លក្ខណៈពិសេស អាច​មានសមត្ថភាព​ខ្ពស់​ ស្គាល់​​អក្សរ​សរ​សេរ​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​ចលនា​នៃម្រាម​។ ប្រការ​នេះ ក៏​មាន​អត្ថន័យ​ថា វា​អាច​ប្រែក្លាយ​ម្រាមដៃ​របស់​អ្នក​ ទៅ​ជាប៉ិច​អេឡិចត្រូនិច​ទៀត​ផង។ បច្ចុប្បន្ន កាលបរិច្ឆេទ​បង្ហាញ​វត្តមាន និង តម្លៃ​របស់ evoMouse ឆ្លាតវៃ​នេះ នៅ​មិន​ទាន់​បាន​គេ​កំណត់​នៅ​ឡើយ​ទេ៕

Source: http://www.ksn-news.com/ksn_details.aspx?Tbl_News_Identity_Id=2287

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post