​គូឆាយ​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ​

គូឆាយ ​មាន​រសជាតិ​ហឹរ​ឆួល​លាយ​ផ្អែម មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​រាងកាយ ។ ដូច្នេះ​វា​សមស្រប​សម្រាប់ធ្វើ​អាហារ​បរិភោគ​ក្នុង​រដូវរងា និង​រដូវ​ធ្លាក់ភ្លៀង​គឺ​ល្អជា​ទីបំផុត ។ តាម​ធម្មតា​បន្លែ ឬ​រុក្ខជាតិ​ដែលមាន​ក្លិន​ឆួល​ទាំងឡាយ ច្រើនតែ​មានគុណ​សម្បត្តិ ក្នុងការ​បង្កើន​សមត្ថ​ភាព​ផ្លូវភេទ ។ គូឆាយ​ក៏​ដូចគ្នា​ដែរ ត្រូវបាន​ផ្នែក​វិជ្ជា​សាស្ត្រ​បុរាណ​ចិន​ជឿជាក់ថា អាចជួយ​ព្យាបាល​អាការ​កង្វះខាត​សមត្ថភាព​ផ្លូវភេទ និង​ជួយ​ដល់​អ្នក​ដែលមាន​បញ្ហា​ផ្លូវភេទ ដូចជា​ឆាប់​ហូរ​ចេញ​ទឹកកាម ឬ​ហូរ​ចេញ​ទឹកកាម​ដោយ​មិនដឹង​ខ្លួន​ជាដើម ។​
គូឆាយ​សម្បូរ​ទៅ​ដោយសារ​ធាតុដែក ហ្វូ​ស្វ័​រ និង​កាល់ស្យូម ។ ដូច្នេះហើយ​ទើប​គេ​និយម​យក​វា​ទៅ​ឆា ជាមួយ​ថ្លើម​ជ្រូក ដើម្បី​ជួយ​ផ្គត់ផ្គង់​ជាតិ​ដែក​ដល់​រាងកាយ ។ គូឆាយ​ជាមួយ​ថ្លើម​ជ្រូក គឺជា​អាហារ​មាន​ប្រយោជន៍ និង​សមស្រប​បំផុត​សម្រាប់​ស្ត្រី​សរសៃ​ខ្ចី ដែល​ទើបនឹង​ឆ្លងទន្លេ​រួច ។ ក្រៅពីនេះ​គូឆាយ​ក៏មាន​វីតាមីន​ជាច្រើន​ទៀត ដូចជា​វីតាមីន B និង​វីតាមីន C ។ ជន​ជាតិចិន​មានជំនឿថា គូឆាយ​ជា​ឱសថ​ប៉ូវ​សុខភាព​ដ៏​ឆ្នើម សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ទន់ខ្សោយ អ្នកជំងឺ​ក្អក​រ៉ាំរ៉ៃ ក្អក​បែប​គ្មាន​កម្លាំងកំហែង និង​អ្នក​ធ្លាប់​ទទួលរង​នូវ​ជំងឺ​ផ្ដាសាយ ដោយ​យក​គូឆាយ​ទៅ​ស្ងោរ​ជាមួយ​ថ្លើម​ជ្រូក​ទទួលទាន ៕

Source: http://knowledge.cen.com.kh/index.php?option=com_content&view=article&id=966:2011-02-14-02-50-33&catid=51:2010-12-10-02-41-42&Itemid=79

Share this post

Post a comment

:ambivalent:
:angry:
:confused:
:content:
:cool:
:crazy:
:cry:
:embarrassed:
:footinmouth:
:frown:
:gasp:
:grin:
:heart:
:hearteyes:
:innocent:
:kiss:
:laughing:
:minifrown:
:minismile:
:moneymouth:
:naughty:
:nerd:
:notamused:
:sarcastic:
:sealed:
:sick:
:slant:
:smile:
:thumbsdown:
:thumbsup:
:wink:
:yuck:
:yum:

Next Post
Newer Post
Previous Post
Older Post